លោក ហែម ស៊ីណា អភិបាលស្រុករំដួល បានអញ្ជើញចុះត្រួតពិនិត្យនិងជួសជុលស្ពានឈើកំពង់ថ្នា ដែលស្ថិតនៅក្នុងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង

0
73


ដោយ,ថត ភារៈ
ស្វាយរាង ៖ នាព្រឹកថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២៣នេះ លោក ហែម សុីណា អភិបាលស្រុករំដួល បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងជួសជុលស្ពានឈើកំពង់ថ្នា ដែលស្ថិតនៅក្នុងឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង។

លោកហែម សុីណា បានឱ្យដឹងថា សព្វថ្ងៃស្ពានមួយនេះមានសភាព ទ្រុឌទ្រោមខ្លាំងដែលបង្កឡើងពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបានបែកបាក់ចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ឈើមួយចំនួនក៏បានបាក់ធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការបាក់ធ្លាក់ដែរ។

ដោយមើលឃើញពីការទុក្ខលំបាករបស់ប្រជាពលរដ្ឋ លោក ហែម សុីណា អភិបាលស្រុករំដួល បានដឹកនាំក្រុមការងារជួសជុលស្ពានកំពង់ថ្នា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើងងាយស្រួលប្រកបមុខរបររកស៊ីប្រចាំថ្ងៃក្នុងការធ្វើដំណើរឆ្លងកាត់លើស្ពានឈើមួយនេះ ដោយសហការគ្នាជួសជុលរវាងអាជ្ញាធរឃុំថ្នាធ្នង់ និងអាជ្ញាធរឃុំកំពង់អំពិលផងដែរ។ លោក ហែម សុីណា អភិបាលស្រុកបន្តទៀតថា ក្នុងនាមរូបលោកជាអាជ្ញាធរស្រុក លោកមិនទុកឱ្យបងប្អូនជាពលរដ្ឋដែលរស់នៅក្នុងស្រុករំដួល មានទុក្ខជួបផលលំបាកអ្វីឡើយ ដូច្នេះហើយ មានគណបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍគ្រប់វិស័យ និងមានសុខសន្តិភាព ដោយយើងមាននាយករដ្ឋមន្ត្រីបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន ដ៏ឆ្នើមមួយរូបគឺ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here