ពិរុទ្ធជនម្នាក់ត្រូវបានឃាត់ខ្លួនតាមអំណាចដីកាតុលាការខេត្តបាត់ដំបង់ពីបទរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន

0
83


ដោយ,អគ្គស្នងការនគរបាលជាតិ
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង០០នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៥៧ ពស.ព្រស ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ របស់លោក ជួន សុរាសី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនពិរុទ្ធជនម្នាក់ឈ្មោះ វឿត សុរិយ៉ា ហៅ តូ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្រុម០៧ ភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ប្រព្រឹត្តចំណុចក្រុមទី៦ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here