លោកនាយប៉ុស្ដិ៍រមណីយបានបញ្ជាក់ថាក្មេងរងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញពីរនាក់បងប្អូនបង្កើតបានស្លាប់ម្នាក់បង្កឡើងដោយខ្លួនឯង

0
72


ព្រះវិហារ ៖ លោក ហម ផេន នាយប៉ុស្តិ៍រមណីយបានបញ្ជាក់ឲដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហានេះថា
“កាលពីថ្ងៃទី24ខែសីហាឆ្នាំ2023នៅវេលាម៉ោង19,00នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងធ្វើដំណើរពីត្បូងទៅជើងនៅផ្លូវជាតិលេខ62ចន្លោះគីឡូលេខ64 /65ភូមិរំចេកឃុំរមណីយស្រុករវៀងខេត្តព្រះវិហារ
ម៉ូតូម៉ាក់វ៉េវចាស់គ្មានផ្លាក់លេខ
-អ្នករួមដំណើរឈ្មោះឃី សង្កា ភេទប្រុស អាយុ12ឆ្នាំរស់នៅភូមិរំចេក ឃុំរមណីយស្រុករវៀងខេត្តព្រះវិហារ(ស្លាប់)
-អ្នកបើកបរឈ្មោះឃី សុភក្រ័ ភេទប្រុសអាយុ13ឆ្នាំត្រូវជាបងប្អូនបង្កើត (រងរបួស)រស់នៅភូមិឃុំជាមួយគ្នា។
សាកសពបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
សម្ភារៈវត្ថុតាងបានប្រគល់ឲ្យឪពុកម្ដាយវិញ”។
នាយប៉ុស្តិ៍
អ.ឯក ហម ភេន

LEAVE A REPLY

Please enter your comment!
Please enter your name here