លោក ហោ ប៊ុនហួរ និងមន្ត្រីរាជការរដ្ឋបាលស្រុក ចូលរួមរំលែកទុក្ខ និងចុះសួរសុខទុក្ខព្រមទាំងនាំយកអំណោយមកប្រគល់ជូនដល់…

0
69


ដោយ,ណារិទ្ធ
 ព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង និងក្រុមការងារ បានចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសព ឈ្មោះ លិន វន អាយុ៦៨ឆ្នាំ ជាអតីតយុទ្ធជន ទទួលមរណៈភាពដោយរោគាពាធ នៅភូមិត្នោតម្លូ ឃុំរបៀប និងបាននាំយកថវិកា ចំនួន ២០០,០០០៛(ក្នុងនោះលោកអភិបាលស្រុកចំនួន៨០,០០០៛ រដ្ឋបាលឃុំរបៀប១២០,០០០៛) អង្ករ២៥គីឡូក្រាម ត្រីខ០១យួ ទឹកសុីអុីវ០១យួ និងបានធ្វើសំបុត្រមរណៈភាពជូនគ្រួសារសពផងដែរ។

នៅថ្ងៃដដែលនោះដែរ លោកអភិបាលស្រុកបានបន្តដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុក ចុះសួរសុខទុក្ខមន្ត្រីរដ្ឋបាលស្រុកដែលមានបញ្ហាសុខភាពចំនួន២រូបទៀត
     ១.លោកស្រី ឈឹម សុវណ្ណាឌី ប្រធានការិយាល័យសេដ្ឋកិច្ច រស់នៅភូមិតាំងត្រក ឃុំរបៀប។
   ២.លោក ប៉ាង ឌឹម ក្រុមប្រឹក្សាស្រុករវៀង រស់នៅភូមិថ្នល់កែង ឃុំរុងរឿង។

ដោយម្នាក់ៗទទួលបានថវិកាចំនួន៥៧៥,០០០៛ អង្ករ០១បេ ទឹកសុីអុីវ០១យួ ត្រីខ០១យួ ផងដែរ(មេល្អត្រូវចំណាយពេលខ្លះសម្រាប់មន្ត្រីក្រោមឪវាទ) ទឹកចិត្ត និងកំលាំងចិត្ត ពិតជាសំខាន់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here