ក្មេងប្រុស២នាក់បងប្អូនបង្កើតជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់ និងម្នាក់ទៀតរងបួលបញ្ជូនទៅមណ្ឌលសុខភាពភ្នំដែក

0
105


ដោយ,ណារិទ្ធ
ព្រះវិហារ ៖ គ្រោះថ្នាក់ចរាចរណ៍គួរឲរន្ធត់មួយបានកើតឡើងលើគ្រួសារក្រីក្រ បណ្ដាលឲកូនបង្កើត២នាក់បានស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពភ្នំដែក ករណីខាងលើកើតឡើងនៅវេលាម៉ោងប្រមាណ១៨:៤៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំនុចជិតស្ពានអូរយាយមាវ ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៦៤-៦៥ ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

លោក អនុសេនីយ៍ឯក ហម ផេន នាយប៉ុស្តិ៍រដ្ឋបាល រមណីយ បានឲដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បងប្អូនបង្កើត២នាក់ ឪពុក ប្រើឲមកដូរក្រវិលកំប៉ុងធ្វើដំណើរពីត្បូងទៅជើង ជិះ
ម៉ូតូម៉ាក់វ៉េវចាស់គ្មានផ្លាក់លេខ គ្មានអាវមកដល់កន្លែងកើតហេតុបានដួលម៉ូតូបណ្ដាលឲឈ្មោះ ឃី សង្កា ភេទប្រុស អាយុ១២ឆ្នាំជាប្អូនដួលបុកចំពុកចង្កាមុតជ្រៅ (ស្លាប់នៅកន្លែងកើតហេតុ)

ចំណែកឈ្មោះ ឃី សុភក្រ័ ភេទប្រុស អាយុ ១៣ឆ្នាំ ត្រូវជាបង រស់នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ អ្នកបើកបរម៉ូតូ(រងរបួស) បានក្រោកមកមើលប្អូន គួរឲសង្វែកណាស់ ហើយត្រូវបានមន្ត្រីបុស្ដិ៍បញ្ជូនមកសង្គ្រោះនៅមណ្ឌលសុខភាពភ្នំដែក ។

រឿងរ៉ាវខាងលើនេះសមត្ថកិច្ចមិនទាន់ហ៊ានសណ្ឋានបាននៅឡើយនោះទេដោយក្មេងប្រុសខាងលើនិយាយមិនទាន់យកជាកាបាន(ព្រោះនៅភ័យខ្លាចនៅឡើយ)

រឿងរាវគួរឲរន្ធត់ខាងលើកើតចំលើគ្រួសារក្រីក្រ រកព្រឹកខ្វះល្ងាច មកស៊ីឈ្នួលចាំចំការឲគេ អីឡូវកើតរឿងរាវរបៀបនេះទៀត គួរឲអាណិតពួកគាត់ណាស់ ។

តាមការពិនិត្យម៉ូតូជនរងគ្រោះជិះបានដួលនៅនិងចញ្ចើមផ្លូវខាងស្ដាំ ជនរង្គ្រោះដែលស្លាប់នៅកណ្ដាលផ្លូវ និងម្នាក់ទៀតនៅចិញ្ចើមផ្លូវខាងឆ្វេង ម៉ូតូបាក់ដៃម្ខាង និងបំណែកខាងក្រោយជ្រុះនៅកន្លែងកើតហេតុ តែសមត្ថកិច្ចមិនទាន់ហ៊ានសណ្ឋានឬកំណត់មុខសញ្ញាបាននៅឡើយនោះទេ។ តែទោះជាយ៉ាងណាសមត្ថកិច្ចនិងតាមដានករណីខាងលើនេះបន្ត និងបានរាយការណ៍ទៅតាមគោលដៅដើម្បីឲសមត្ថកិច្ចតាមមូលដ្ឋាន និងគោលដៅនិមួយៗ តាមដាននិងត្រួតពិនិត្យជាក់ស្ដែង ក្រែងបង្កឡើយគ្រឿងម៉ាស៊ីនណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here