បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ​សឹករងព្រះវិហារ​ បានរៀបចំពិធី​ ប្រជុំបូកសរុបលទ្ធផលការងារយោធា​ សន្តិសុខ​ ឆមាសទី១​ និង​លើកទិសដៅ​អនុវត្ត​បន្ដ​ ឆមាសទី២​ ឆ្នាំ​២០២៣​

0
70

ព្រះវិហារ ៖ នៅព្រឹក​ថ្ងៃទី​ ២៣​ ខែសីហា​ ឆ្នាំ​២០២៣ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ បបានអញ្ជើញចូលរួម ប្រជុំបូកសរុបលទ្ធផលការងារយោធា​ សន្តិសុខ​ ឆមាសទី១​ និង​លើកទិសដៅ​អនុវត្ត​បន្ដ​ ឆមាសទី២​ ឆ្នាំ​២០២៣​ ព្រមទាំងបំពាក់​គ្រឿង​ឥស្សរិយយស​ ជូន​ដល់នាយទាហាន​ ​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ​-ផ្នែក​ មេបញ្ជាការ​ ស្រុក​-ក្រុង​ទាំង​៨​ មេបញ្ជាការ​កងអនុសេនាធំ​ និងអង្គភាពចំណុះបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ផងដែ​ ។

នៅក្នុង​ពិធី​នោះដែរ​ ឯកឧត្ដម​ មេបញ្ជាការ​ បានមានប្រសាសន៍​កោតសរសើរ​ដល់តាមបណ្ដាល​អង្គភាពដែលតែងតែខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក​ ត្រូវយកចិត្ដទុកដាក់ចំពោះការងារអតីតយុទ្ធជន​នៅតាមមូលដ្ឋានដែលយេីងទទួលខុសត្រូវ​ ក្នុងនោះដែរ​ ឯកឧត្តម​ មេបញ្ជាការ​ បានបន្តដាក់បទបញ្ជារ ដល់បណ្តាលកងឯកភាពដែលឈរជើងនៅជាប់តាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា- ថៃ- ឡាវ ត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតអោយបានជាប់ជាប្រចាំ ដើម្បីធានាការពារអោយបាននូវបូរណភាពដឹកដី និងទប់ស្កាត់អោយបាននូវរាល់បទល្មើសផ្សេងៗ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here