គណៈបញ្ជាការឯកភាពក្រុងស្វាយរៀង បានរៀបចំសណ្តាប់ធ្នាប់ និងបាញ់គំនូសអនុគ្រោះតាំងទំនិញដើម្បីរក្សារបៀបរៀបរយជុំវិញផ្សារវាលយន្ដ

0
83


ដោយ,ថត ភារៈ
នៅព្រឹកថ្ងៃចន្ទ ០៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទីទី២១ ខែសីហា ឆ្នាំ២០២៣នេះ លោក សាំង ឡៃ នាយករងរដ្ឋបាលក្រុង តំណាងលោក ណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង បានដឹកក្រុមការងារ កម្លាំងគណៈបញ្ជាការឯកភាពក្រុងចុះរៀបចំសណ្តាប់ធ្នាប់ ជុំវិញផ្សារវាលយន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជីវករក្នុងការលក់ដូរ ប្រកបដោយរបៀបរៀបរយ និងមានសោភ័ណភាពល្អ។

ការចុះអនុវត្តនេះដែរលោក សាំង ឡៃ បានឱ្យក្រុមការងារបានបាញ់គំនូសអនុគ្រោះសម្រាប់អាជីវករតាំងទំនិញ និងណែនាំបញ្ឈប់ការលក់ដូរគ្មានសណ្តាប់ធ្នាប់ រំលោភលើផ្លូវថ្នល់សាធារណៈពីសំណាក់អាជីវករមួយចំនួន បង្កឱ្យបាត់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ ជាការរំខានដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាង ក៏ដូចជាអ្នកដំណើរដែលឆ្លងកាត់តំបន់នេះ ជាពិសេស នោះ ពេលមានអគ្គិភ័យ ឬគ្រោះថ្នាក់ណាមួយដែលកើតឡើង។

លោក សាំង ឡៃ ក៏បានថ្លែងបន្តទៀតថារដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវ ដល់បងប្អូនអាជីវករទាំងអស់សូមអនុវត្តតាមការណែនាំ និងចូលរួមរក្សាសណ្តាប់ធ្នាប់ អនាម័យផ្សារឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការលក់ដូររំលោភលើផ្លូវ ដែលបង្កឱ្យស្ទះចរាចរណ៍ និងបាត់បង់សោភ័ណភាពផ្សារ។ លោកបានបញ្ជាក់ទៀតថា អាជ្ញាធរក្រុងបានចុះណែនាំជាច្រើនលើកច្រើនសារហើយ បើបងប្អូននៅតែបំពានទៀត អាជ្ញាធរ និងចាត់វិធានការតាមច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here