ប័ណ្ណសរសើរ លិខិតសរសើរ ចំនួន២៩ ប័ណ្ណ ត្រូវបានប្រគល់ជូនដល់ថ្នាក់ដឹកនាំដែលមានស្នាដៃល្អ ក្នុងការងារប្រឡងប្រណាំងប្រចាំឆ្នាំ២០២២

0
71


ដោយ៖ សួន លីណា
ព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បានអញ្ជើញជាអធិបតីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់ការិយាល័យ និងថ្នាក់ដឹកនាំដែលបម្រើការងារ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ និងថ្នាក់ដឹកនាំ នៃវរសេនាតូចចំណុះ ដែលមានស្នាដៃល្អ ក្នុងការងារប្រឡងប្រណាំងប្រចាំឆ្នាំ២០២២ ។

ការប្រគល់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំស្តាប់របាយការណ៍លទ្ធផលការងារយោធា  សប្ដាហ៍ទី២ ប្រចាំ ខែសីហា ឆ្នាំ២០២៣ និងដាក់ចេញទិសដៅការងារយោធាសប្តាហ៍បន្ត ។

ពិធីនេះក៏មានការចូលរួមពីរមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ នាយការរិយាល័យ នាយផ្នែក មេបញ្ជាការគ, មេបញ្ជាការខ, និងមេបញ្ជាការវរសេនាតូចទាំង៥ ចំណុះ កងពលតូចអន្តរាគមន៍លេខ៨ សរុបប្រមាណជា ៤៧រូប ។

ក្រោយពីបានស្តាប់នូវរបាយការណ៍ និងទិសដៅការងារយោធាសប្តាហ៍បន្ត ឆ្នាំ២០២៣ ក៏ដូចជាមតិចូលរួមរបស់សមាជិក នៅក្នុងអង្គប្រជុំរួចមក លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ជំនាញ និងអង្គភាពចំណុះ ដែលយកចិត្តទុកដាក់អនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំកន្លងមក។ លោកមេបញ្ជាការ បានបន្តថា៖ ទន្ទឹម និងទទួលបានលទ្ធផលទាំងនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួនដូចច្នេះ យើងត្រូវកែលំអ ដើម្បីឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត ។

ជាមួយគ្នានោះ លោកមេបញ្ជាការ ព្រមទាំងថ្នាក់ដឹកនាំក្រោមឱវាទ សូមគោរពចូលរួមអបអរសាទរ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជាចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្ត្រី នៃកម្ពុជា អាណត្តិទី៧នេះ ។

លោកមេបញ្ជាការបានបន្ថែមថា៖ ចំពោះការទទួលភារកិច្ចដ៍ឧដ្តុងឧត្តមនេះ គឺពិតជាសាកសម បំផុតដែលឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិតទទួលបានការគាំទ្រជាច្រើន ពីប្រជាពលរដ្ឋតាមរយៈជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាទី៧ នៃរដ្ឋសភា ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង  និងពលទាហាន ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមការដឹកនាំប្រកបដោយគតិ្តបណ្ឌិត របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ធ្វើឲ្យប្រទេសជាតិបន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍រីកចម្រើន ទៅមុខឥឈប់ឈរលើគ្រប់វិស័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here