កំពង់ឆ្នាំង ៖ បុរសម្នាក់បានធ្វើអត្តឃាតចង ក សម្លាប់ខ្លួនក្រោមផ្ទះ ដោយមិនដឹងពីមូលហេតុ

0
118


កំពង់ឆ្នាំង ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វេលសម៉ោង ០៨:៣៥នាទី មានករណី ចងក ធ្វើអត្តឃាតសម្លាប់ខ្លួននៅរទក្រោមផ្ទះបណ្ដាលអោយស្លាប់ដោយមិនដឹងពីមូលហេតុ
ស្ថិតនៅចំណុចភូមិស្រែព្រីងសង្កាត់/ក្រុង កំពង់ឆ្នាំង។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានដឹងថា សពជនរងគ្រោះមានឈ្មោះ ឡង ណន ភេទប្រុសអាយុ ៦៦ឆ្នាំ មានទីលំនៅចំណុច(ផ្ទះកើត
ហេតុខាងលើ) ក្រោយកើតហេតុ កម្លាំងជំនាញនឹងប៉ុស្តិ៍
រដ្ឋបាល បានចុះពិនិត្យ ធ្វើកោសល្យវិច្ច័យ កន្លែងផ្ទះកើត
ហេតុ និងបានធ្វើការសន្និដ្ឋានថាជនរងគ្រោះគឺពិតជាបានចង ក ធ្វើអត្ថឃាត សម្លាប់ខ្លួន ដោយខ្លួនឯងប្រាកដមែន ដោយពិនិត្យនៅលើខ្លួន សព ពុំមានស្លាកស្នាម ដាច់ របួស ជាំ នោះទេ ឬពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីឡើយ ក្រោយពីពិនិត្យរួចរាល់ហើយ សមត្ថកិច្ចបានប្រគល់សព ជូនសាច់ញាតិដើម្បីយកទៅធ្វើពិធីបុណ្យតាមប្រពៃណីយ៍ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here