ប្រជាពលរដ្ឋ រាយមោងត្រីត្រូវបានទឹកបោកលិចទូក នៅចំនុចក្រោមទ្វាទឹកទំនប់ទឹករក្សា បណ្ដាលឲស្លាប់ម្នាក់និងម្នាក់ទៀតហែលឆ្លងរួច

0
64


ដោយ.គឹម បុត្រ
ព្រះវិហារ ៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៦:០៥នាទី ព្រឹក មានករណីប្រជាពលរដ្ឋ រាយមោងត្រីត្រូវបានទឹកបោកលិចទូក នៅចំនុចក្រោមទ្វាទឹកទំនប់ទឹករក្សា ក្នុងភូមិក្រវ៉ាន់ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រៈវិហារ។

ជនរងគ្រោះខាងលើមានគ្នា២នាក់
១.ឈ្មោះ សារី ជា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិវាលបរ (ក្រវ៉ាន់) ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រៈវិហារ (បានហែលឆ្លងផុតគ្រោះថ្នាក់)
២.ឈ្មោះ ទឹម នីន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិវាលបរ (សូងសាង) ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ( បានស្លាប់បាត់បង់ជីវិត)

លោក សារី ជា បានឲដឹងថា មុនពេលកើតហេតុ ពួកគាត់មានគ្នា ០២នាក់ បានជិះទូករាយមោងដូចសព្វដង នៅពេលកំពុងរាយមោង មានទឹកហូរគួចធ្វើឲលិចទូក នៅចំនុចខាងលើ ហើយលោកបានហែលឆ្លងរួច តែចំណែកបងប្រុស ទឹម នីន ទឹកបានគួចលិចបាត់រកមិនឃើញ លោកបានស្រែកឆោឡោ ផ្អើលអ្នកស្រុក មកជួយរកតែរកមិនឃើញ ។

ភ្លាមនោះកំលាំងប៉ុស្ដិ៍រដ្ឋបាលបានមកដល់ មួយសន្ទុះក្រោយកមក៏ឃើញមានវត្តមាន លោក រស់ ហេងអភិបាលស្រុកជ័យសែន និងក្រុមការងារ ព្រមទាំងកងកំលាំងទាំងបី បានមកដល់ និងចាត់ចែងកំលាំងចុះជ្រមុជទឺករាវរក លុះដល់រសៀលទើបរកឃើញសាកសព យកមកលើគោក ឲគ្រូពេទ្យពិនិត្យសាកសព បញ្ជាក់ថាពិត្យជាលង់ទឹកស្លាប់ពិតប្រកដមែន។

ក្រោយពីពិនិត្យរួចសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី ។

លោក រស់ ហេង សូមបង ប្អូន ពុក ម៉ែ ប្រុងប្រយ័ត្នជើងកបមានពិតមែន ជាពិសេសក្នុងរដូវទឹកជំនន់ ត្រូវប្រុងប្រយ័ត្នឲបានខ្ពស់ កុំបណ្ដោយកូនតូចៗលេងទឹកក្នុងរដូវនេះអី បើជាសបានជាសទៅ សូមចូលរួមទប់ស្កាត់ទាំងអស់គ្នា ការពារកុំឲកើតមានរឿងដូចករណីខាងលើនេះអី លោកក៏ដូចក្រុមការងារបានចូលរួមរំលែកទុក្ខនិងសោកស្ដាយផងដែរ ៕

VID_20230815_215611_779.mp4

LEAVE A REPLY

Please enter your comment!
Please enter your name here