រថយន្ដ វេអង ដឹកអង្កររបស់ថៅកែឈ្មោះ យាយ យ៉ាន់ និងមេឈ្មួឈ្មោះ កេន កាង បារី អ៊ីសេ នៅតែបន្តដឹកឆ្លងដែនចូលប្រទេសឡាវដោយគ្មានញញើត ធ្វើឲបាត់ចំណូលចូលរដ្ឋ សមត្ថកិច្ច អជ្ញាធរ និងមន្ទីជំនាញអង្គុយចាំរាប់លុយ

0
136


ដោយ.ណារិទ្ធ
ព្រះវិហារ ៖ ៖នៅព្រឹលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ រថយន្ដ វេអង ក្បាលស ទ្រុងខៀវ  ពាក់ស្លាកលេខ ប មានជ័យ3A-2019 សណ្ដោងរម៉កស្លាកលេខ ប មានជ័យ 4A 0061 របស់ម្ចាស់ឈ្មួញ ឈ្មោះ យាយ យ៉ាន់ ផ្ទុបអង្ករពេញរថយន្ដ នាំចូលមកកំពង់ស្រឡៅ រួចនាំចេញទៅចែកចាយនៅប្រទេសឡាវ តាមរយៈទូក កាណូ សមត្ថកិច្ច អាជ្ញាធរ និង មន្ទីជំនាញ មិនហ៊ានបង្កា្រប អង្គុយចាំរាប់លុយ។

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ រថយន្ដវេអង ក្បាលស ទ្រុងខៀវ  ពាក់ស្លាកលេខ បន្ទាយមានជ័យ3A-2019 ផ្ទុបអង្ករពេញរថយន្ដ នាំចេញទៅចែកចាយនៅប្រទេសឡាវ តាមរយៈទូក កាណូ ធំៗ តាមច្រក ព្រំប្រទល់ភូមិកំពង់ស្រឡៅ  ឃុំកំពង់ស្រឡៅមួយ ស្រុក ឆែប ខេត្តព្រះវិហារ ។

សមត្ថកិច្ចម្នាក់បានបង្ហើបឲដឹងថា ៖  ក្រុមឈ្មួញដែលរកស៊ីនាំឥវ៉ាន់គិចពន្ធឆ្លងដែនចូលទៅប្រទេសឡាវមានថៅកែគ្រាក់ជាច្រើននាក់ដោយ ក្រុមឈ្មួនទាំងនោះ មានថៅកែ ឈ្មោះកេន ជាអ្នករត់ការ កាងពីក្រោយ និងក៏ជាថៅកែនាំបារី អ៊ីសេ ចេញ ទៅប្រទេសឡាវផងដែល  តាមរយៈកាណូត រាប់សិបប៊ិច ដោយ ដឹកជញ្ជូនតាមរថយន្ដកូរ៉េ មកឡើងនៅមាត់ទន្លេរក្នុងភូមិសង្កែមួយ (ឡើងនៅពេលយប់)  និង មេឈ្មួញ ឈ្មោះ យាយយ៉ាន់ ជាថៅកែស្រីដុះស្លែម្នាក់ក្នុងការនាំអង្ករចេញទៅប្រទេសឡាវដោយមិនខ្លាចអំណាចសមត្ថកិច្ចណាម្នាកនោះទេ ហើយពួកគេបាននិយាយដោយបើកចំហថា ខ្លួនមិនខ្លាចអ្នកណានោះទេ ដោយក្រុមរបស់ខ្លួនបានរត់ការរួចសព្វគ្រប់អស់ហើយតាំងពីថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត មិនចន្លោះអ្នកណាមួយនោះទេ ជាពិសេសមន្ត្រីជំនាញពាក់ព័ន្ធ បើមិនដូចច្នោះទេពួកខ្លួនមិនអាចធ្វើសកម្មភាពនេះដោយសេរីបានទេ( កុំឆ្ងល់ )។

ប្រជាពលរដ្ឋរស់នៅទីនោះបានបញ្ជាក់ឲដឹងថា រាល់ថ្ងៃទំនិញឆ្លងដែនពីប្រទេសកម្ពុជា ទៅប្រទេសឡាវ និងពីប្រទេសឡាវ មកប្រទេសកម្ពុជា បានកើតឡើងស្ទើររៀងរាល់ថ្ងៃ ដូចជាការនាំចេញ អង្ករ បារី ប្រេង និង ជនជាតិចិនខុសច្បាប់ យកមកទំលាក់នៅមាត់ទន្លេកំពង់ស្រឡៅ ដឹកជញ្ជូនតាម កាណូត ចេញទៅប្រទេសឡាវ បានដោយសុវត្ថិភាព មិនដែលឃើញមន្ត្រីជំនាញចុះមកនែនាំឬបង្ក្រាបនោះទេ បើអង្គុយចាំរាប់លុយទើបជឿរ (សូមឆ្លើយថាមិនដឹង)។

ហើយក៏មានការនាំរបស់គេចពន្ធអចូលមកកម្ពុជាវិញនៅស៊ីម៉ង់ត៍ និងអីវ៉ាន់មួយចំនួនទៀតផងដែលសុទ្ធតែរបស់គេចពន្ធ ដែលធ្វើបាត់ចំណូលចូលរដ្ឋអស់មួយភាគធំដោយសារ ក្រុមមួយក្ដាប់តូចនេះ!

ចំណែលលោក ឡុង សុបិន អភិបាលស្រុកឆែប នៅរសៀលថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែសីហា នេះមិនអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទ (តេមិនចូល) និងតេលេក្រាមមិនឈ្លើយតប ។

រឺឯលោកកេន និង យាយ យ៉ាន់ មិនអាចសូមការទំនាក់ទំនងបាននោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here