ចំណូលចូលរដ្ឋត្រូវបំផ្លាញដោយសារជនមួយក្ដាប់តូច ឈ្លាតឪកាស តាមរយៈនាំ អង្ករ បារី ប្រេង និងសម្ភារៈមួយចំនួនទៀតចូលទៅប្រទេសឡាវ និងនាំចូលស៊ីម៉ងត៍ត្រឡប់មកកម្ពុជាតាមច្រកព្រំដែនកំពង់ស្រឡៅ

0
71


ដោយ.ណារ៉េ
(ព្រះវិហាឲរ) ៖នៅថ្ងៃទី១២ ខែសីហារ ឆ្នាំ២០២៣នេះ រថយន្ដវេអង ក្បាលស ទ្រុងខៀវ ពាក់ស្លាកលេខ ប មានជ័យ3A-2019 ផ្ទុបអង្ករពេញរថយន្ដ នាំចេញទៅចែកចាយនៅប្រទេសឡាវ តាមរយៈទូក កាណូ ធំៗ តាមច្រក ព្រំប្រទល់ភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុក ឆែប ខេត្តព្រះវិហារ ។

សមត្ថកិច្ចម្នាក់បានបង្ហើបឲដឹងថា ៖ ក្រុមឈ្មួញដែលរកស៊ីនាំឥវ៉ាន់គិចពន្ធឆ្លងដែនចូលទៅប្រទេសឡាវមានថៅកែគ្រាក់ជាច្រើននាក់ដោយ ក្រុមឈ្មួនទាំងនោះ មានថៅកែ ឈ្មោះកេន ជាអ្នករត់ការ កាងពីក្រោយ និងក៏ជាថៅកែនាំនារី អ៊ីសេ ចេញ ទៅប្រទេសឡាវផងដែល តាមរយៈកាណូត រសិបប៊ិច ដោយ ដឹកជញ្ជូនតាមរថយន្ដកូរ៉េ មកឡើងនៅមាត់ទន្លេរក្នុងភូមិសង្កែមួយ (ឡើងនៅពេលយប់) ហើយក្រុមនេះ បាននិយាយដោយបើកចំហថា ខ្លួនមិនខ្លាចអ្នកណានោះទេ ដោយក្រុមរបស់ខ្លួនបានរត់ការរួចសព្វគ្រប់អស់ហើយតាំងពីថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត មិនចន្លោះអ្នកណាមួយនោះទេ ជាពិសេសមន្ត្រីជំនាញពាក់ព័ន្ធ បើមិនដូចច្នោះទេពួកខ្លួនមិនអាចធ្វើសកម្មភាពនេះដោយសេរីបានទេ( កុំឆ្ងល់ )។

ប្រជាពលរដ្ឋរស់នៅទីនោះបានបញ្ជាក់ឲដឹងថា រាល់ថ្ងៃទំនិញឆ្លងដែនពីប្រទេសកម្ពុជា ទៅប្រទេសឡាវ និងពីប្រទេសឡាវ មកប្រទេសកម្ពុជា បានកើតឡើងស្ទើររៀងរាល់ថ្ងៃ ដូចជាថ្ងៃ១២ ខែសីហា ឆ្នាំ២០២៣ មានរថយន្ដដឹកអង្ករ ចំនួន៦គ្រឿង យកមកទំលាក់នៅមាត់ទន្លេកំពង់ស្រឡៅ ដោយមានកម្មករឡាវមកជញ្ជូនដាក់កាណូតរួចបើកចេញទៅប្រទេសឡាវ បានដោយសុវត្ថិភាព មិនដែលឃើញមន្ត្រីជំនាញចុះមកនែនាំឬបង្ក្រាបនោះទេ។ ហើយរថយន្ដដឹកអង្ករទាំងនេះ ៣ទៅ៤ថ្ងៃមកម្ដង អង្ករពេញៗតែម្ដង ដោយមានសសេអក្សថៃ បន្លំថាស្ករ។

ហើយក៏មានការនាំរបស់គេចពន្ធអចូលមកកម្ពុជាវិញនៅស៊ីម៉ង់ត៍ និងអីវ៉ាន់មួយចំនួនទៀតផងដែលសុទ្ធតែរបស់គេចពន្ធ ដែលធ្វើបាត់ចំណូលចូលរដ្ឋអស់មួយភាគធំដោយសារ ក្រុមមួយក្ដាប់តូចនេះ!

ចំណែលលោក ឡុង សុបិន អភិបាលស្រុកឆែប នៅរសៀលថ្ងៃទី១២ ខែសីហា នេះមិនអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទ (តេមិនចូល) និងតេលេក្រាមមិនឈ្លើយតប ។

រឺឯលោកកេន មិនអាចសូមការទំនាក់ទំនងបាននោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here