រថយន្ដទំនើបៗដឹកឈឺប្រណិត និងរថយន្ដសាំយ៉ុង កំពុងធ្វើសកម្មភាព ខុសច្បាប់ ចេញពីចំនុចអូរជុញ ឆ្លងកាត់ទីរួមស្រុកជាំក្សាន្ដ ឆ្ពោះទៅខេត្តផ្សេងបានដោយសុវត្ថិភាព

0
56


ព្រះវិហារ ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នេះ មានរថយន្ដទំនើបៗ ជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពដឹកឈើប្រណិត និងរថយន្ដសាំយ៉ុង ព្រមទាំងគោយន្ដកន្ត្រៃ ដឹកឈើ ចេញពីតំបន់ចំនុចអូរជុញ ឆ្លងកាត់ទីរួមស្រុកជាំក្សាន្ដ ឆ្ពោះទៅខេត្តផ្សេងបានដោយសុវត្ថិភាព ដោយអាជ្ញាធរ និងសមត្ថកិច្ចជំនាញមិនមានការបង្ក្រាប់ និងទប់ស្កាត់នោះទេ ។

សមត្ថកិច្ចម្នាក់សូមមិនបញ្ចេញឈ្មោះ បានឲដឹងថា ប្រជាពលរដ្ឋត្រូវបានឈ្មួញមានលុយមានអំណាច បំផុសបំផុល ឲពួកគាត់ចូលកាប់ឈើនៅតំបន់ព្រៃព្រះរកា រួចដឹកចេញតាមគោយន្ដកន្ត្រៃយកមកដាក់តាមក្រោយផ្ទះ រួចដឹកចេញតាមមធ្យោបាយខាងលើ យកចេញទៅក្រៅខេត្តដោយមិនដែលឃើញសមត្ថកិច្ចឬអាជ្ញាធរមូលចុះបង្ក្រាប់បានទាន់ពេលវេលានោះទេ។ គាត់បានបន្តទៀតថាបើបង្ក្រាប់បានតែមួយចង្អិនកំពិសតែប៉ុណ្ណោះ កើតមកវិញលើសដើម ។ ដូចនៅព្រឹកនេះដែលក្រុមការងារបរិស្ថាន បានបង្ក្រាបគំនរឈើមួយកន្លែងនៅភូមិរុងរឿង៤ ក្នុងស្រុកជាំក្សាន្ដ។

លុះដល់រសៀលថ្ងៃដដែលនេះដែរ ក៏ឃើញមានវត្តមានរថយន្ដស៊ីណា ពណ៌ស ពាក់ស្លាក់ ភ្នំពេញ2AJ-0427 ឈ្មោះ ជា ហៅម៉ៅ ជើងខ្លាំងរកស៊ីដឹកឈើប្រណិតយ៉ាងដុះស្លែ ដឹកចេញពីអូរជុញ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ឆ្លងកាត់ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ និងអាចបន្តយកទៅលក់ខេត្តសៀមរាប (ធ្វើមាន ធ្វើបាន) ប្រហែលនិងឧកញ៉ាទៅហើយ ។ បើសមត្ថកិច្ច ឬអាជ្ញាធរឆ្លើយថាអត់ដឹងទើបចំលែក។ បើក្នុង១ខែដឹកមិនក្រោមពី៣០ជើងនេះទេ ឲតែពេលរសៀលគឺរថយន្ដនេះដឹកចេញជាប្រចាំ (ពិតជាខ្លាំងមែនលោកជា ហៅម៉ៅ) សូមកោតសសើរដោយស្មោះ។

កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែសីហានេះ មានរថយន្ដសាំយ៉ុង និងគោយន្ដកន្ត្រៃ ដឹកឈើចេញពីតំបន់អូរជុញ យកដាក់តាមសិប្បកម្មជំវិញតំបន់នោះ យកមកកែច្នៃរួចដឹកចេញទៅក្រៅស្រុក ។ ហើយថៅកែដែលធំចេញមុខមាត់ខ្លាំងក្នុងការធ្វើសិប្បកម្មនៅតំបន់នោះ មានឈ្មោះ ម៉ូត ដែលជាថៅកែមានកន្លែងធ្វើសិប្បកម្មច្រើន មិនក្រោមពី៣ ទៅ៤ កន្លែងនោះទេ ក្នុងស្រុកជាំក្សាន្ដ ដោយធ្វើរួចយកមកស្តុបទុក្ខនៅសិប្បកម្មជិតស្ពានផ្សារអូរជុញ ហើយដឹកចេញតាមរថយន្ដយកទៅលក់បន្ត ដូចរថយន្ដស៊ីណា ខាងលើក៏មកទទួលដឹកចេញពីសិប្បកម្មនេះផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here