អភិបាលខេត្តកំពង់ចាម​ អះអាងថា​ ការបោះឆ្នោតដែលរៀបចំដោយកម្ពុជា​ មានលក្ខណៈល្អប្រសើរទាំងទិដ្ឋភាពច្បាប់ ទាំងទិដ្ឋភាពបច្ចេកទេស ប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌

0
42


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​​ ការបោះឆ្នោតដែលរៀបចំដោយកម្ពុជាខ្លួនឯងនេះ ត្រូវបានទទួលអបអរសាទរ និងវាយតម្លៃជាទូទៅពីគ្រប់ភាគីពាក់ព័ន្ធថា បានប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរទាំងទិដ្ឋភាពច្បាប់ ទាំងទិដ្ឋភាពបច្ចេកទេស ប្រកបដោយភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌ និងត្រូវបានលោក Stephen Solarz ប្រធានប្រតិភូសង្កេតការណ៍បោះឆ្នោត នៃសហរដ្ឋអាមេរិក វាយតម្លៃថាជា “អច្ឆិរយៈនៅដងទន្លេមេគង្គ” ហើយការបោះឆ្នោតលើកក្រោយៗទៀត ត្រូវបានសាធារណៈ មតិជាតិ និងអន្តរជាតិ វាយតម្លៃថាមានភាពល្អប្រសើរជាងការបោះឆ្នោតមុនៗ។​ ការ​ថ្លែង​បែប​នេះ​ក្នុង​អង្គ​សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣​ នាព្រឹកថ្ងៃទី​៤​ ខែសីហា​ ឆ្នាំ​២០២៣​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ប្រទេសនីមួយៗលើសកលលោកដែលប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ត្រូវមានយន្តការរៀបចំការបោះឆ្នោតជាចម្បង។ ការរៀបចំការបោះឆ្នោតអាចប្រព្រឹត្តទៅបានអាស្រ័យ ដោយសារប្រទេសជាតិទាំងនោះ មានសន្តិភាព ក្នុងសង្គម ដូចប្រទេសកម្ពុជានាពេលបច្ចុប្បន្នកំពុងមាន ស្ថេរភាពនយោបាយ សន្តិភាព សន្តិសុខ សុវត្ថិភាព និងមានការអភិវឌ្ឍ ទើបប្រទេសយើងបានរៀបចំការ បោះឆ្នោតប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អ ដូចយើងទទួលបានថ្មីៗនេះស្រាប់ ដោយមាន ការកោតសរសើរទាំងមតិជាតិ និងមតិអន្តរជាតិ។

ឯកឧត្ដមអភិបាលខេត្ត​ បានបន្ត​ថា​ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ដោយមានកិច្ចសហការសម្របសម្រួលជាមួយ គ.ជ.ប ដើម្បីពិភាក្សាឱ្យមានការស្រុះ ស្រួលឯកភាពគ្នាក្នុងការរៀបចំ និងការអនុវត្តផែនការសកម្មភាពនានា សម្រាប់សន្តិសុខក្នុងដំណើរការ បោះឆ្នោតទាំងមូល។ ដោយផ្អែកលើបទពិសោធន៍កន្លងមក ការប្តេជ្ញាចិត្ត និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ បានធ្វើឱ្យសន្តិសុខក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានលក្ខណៈ ល្អប្រសើរដោយពុំមានអំពើហិង្សា និងការគំរាមកំហែងខាងនយោបាយ ឬអ្នករងរបួសស្នាមពាក់ព័ន្ធដំណើរការបោះឆ្នោតនោះឡើយ។​

បេី​តាម​របាយការណ៍​របស់​​លោក ឈឹម ចាន់ធឿន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣​នេះ​ ប្រជាពលរដ្ឋបានចូលរួមបោះ ឆ្នោត ស្មើនឹង ៥៥៥,៨៧៣នាក់ ស្មើនឹង ៨៥.១៩% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ បានទៅបោះឆ្នោត ដោយសម្តែងឆន្ទៈរបស់ពួកគាត់ដោយសេរី និងអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួនប្រកបដោយសុវត្ថិភាព គ្មានការ បំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា​ឡើយ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here