កូន​ប្រុស​អកត្តញ្ញូយកថូផ្កាឈើក្រឡឹង វាយក្បាលឪពុកបណ្តាល​ឱ្យ​សន្លប់​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុកចំការលើ​ឃាត់ខ្លួន​

0
46


កំពង់ចាម​ ៖​ ខឹងឪពុកស្តីបន្ទោស​ កូន​ប្រុស​អកត្តញ្ញូ​ម្នាក់​ យកថូផ្កាឈើក្រឡឹង វាយក្បាលឪពុក​បង្កើត​របស់​ខ្លួន​ បណ្តាល​ឱ្យ​សន្លប់​​ ត្រូវ​បាន​នគរបាល​​ស្រុកចំការលើ​ធ្វេី​ការ​​ឃាត់ខ្លួន​ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​កាលពី​វេលាម៉ោង​១២​ និង​១៥នាទី​ ថ្ងៃទី​៣​ ខែសីហា​ ឆ្នាំ​២០២៣​ ស្ថិតនៅ​ក្នុង​ភូមិឆាំឆា ឃុំតាអុង ស្រុកចំការលើ​ ខេត្តកំពង់ចាម​ ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​ជំនាញ​​ឃាត់ខ្លួន​​មាន​​ឈ្មោះ សួរ សុខឃីម ភេទប្រុស អាយុ២៧ឆ្នាំ​ ចំណែក​ឯ​ជន​រងគ្រោះ​មាន​ឈ្មោះ​ អ៊ុង ដួង ភេទប្រុស អាយុ៦០ឆ្នាំ​ អ្នក​ទាំង​ពីរ​ រស់នៅ​ភូមិឆាំឆា ឃុំតាអុង ស្រុកចំការលើ​ ។

​ប្រភព​បាន​បន្ត​ទៀត​ថា​ កាលពី​វេលាម៉ោង១២ និង៤៥នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣​ ក្រោយពី​ទទួល​បាន​បណ្តឹង ពីឈ្មោះ ឃ្លោក ច្រិប ភេទស្រី អាយុ៥៧ នៅភូមិ​កើត​ហេតុ​ បាន​ប្តឹងទៅ​លេី​ឈ្មោះ សួរ សុខឃីម ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាកូនបង្កើតរបស់ខ្លួន ដែលបានវាយឪពុកបង្កើតត្រូវជាប្តីឈ្មោះ អ៊ុង ដួង អាយុ៦០ឆ្នាំ បណ្តាលអោយរបួសធ្ងន់ នៅពេលកូនឈ្មោះ សួរ សុខឃីម កំពុងហូបបាយ ហើយនិយាយរអ៊ូរ តែម្នាកឯង ហើយ​ត្រូវឪពុកស្តីបន្ទោស ទើបកូនរបស់ខ្លួន យកថូផ្កា ឈើក្រឡឹង វាយក្បាលឪពុកបណ្តាលអោយសន្លប់តែម្តង។ បន្ទាប់ពីទទួលបណ្តឹង សមត្ថកិច្ចជំនាញ និងកម្លាំងប៉ុស្តិ៍តាអុង ចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវីធី។
-មូលហេតុៈ ខឹងឪពុកស្តីបន្ទោស
-លទ្ធផលៈ ធ្វើតេស្តសារធាតុញៀន(អវិជ្ជមាន)
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចំការលើ តាមបញ្ជាឯកឧត្តម វង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូកខេត្តកំពង់ចាម់ដើម្បីកសាងសំណុំរឿងតាមនិតីវីធី​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here