ពិធីប្រកាសចូលកាន់មុខដំណែងមន្ត្រីរាជការ ស៊ីវិលចំនួន ២៧រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញ ខេត្តកំពង់ធំ

0
90


កំពង់ធំ ៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្តបានអញ្ជើញចូលរួម ពិធីប្រកាសចូលកាន់មុខដំណែង មន្ត្រីរាជកាចំនូន២៧រូបក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ។

លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលខេត្ត បានអោយដឹងថា មន្ត្រីរាជការក្នុងខេត្តកំពង់ធំ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ មានមន្ត្រីរាជការសុីវិលសរុបចំនួន ៧៨៩០នាក់។ ហើយនៅថ្ងៃនេះដែលរដ្ឋបាលខេត្តបានប្រកាសតែងតាំងនិងចូលកាន់តំណែង មន្រ្តីរាជ្យការស៊ីវិលមានចំនួន២៧រូប ក្នុងនោះរួមមាន មន្ត្រីក្នុងរចនាសម្ព័ន្ធសាលាខេត្តចំនួន១៧រូប មន្ត្រីក្នុងរចនាសម្ព័ន្ធមន្ទីរសាធារណៈការនិងដឹកជញ្ជូន ៣រូប មន្ត្រីក្នុងរចនាសម្ព័ន្ធមន្ទីរផែនការ ៤រូប មន្ត្រីក្នុងរចនាសម្ព័ន្ធមន្ទីរធម្មការនិងសាសនាចំនួន ២រូប និងមន្ត្រីក្នុងរចនាសម្ព័ន្ធមន្ទីរមុខងារសាធារណៈចំនួន ១រូប។

នាឪកាសដែលឯកឧត្តម ងួន រតនៈ បាន អបអរសាទរដល់មន្ត្រីទាំងអស់ដែលបានខិតខំបំពេញតួនាទីការងារ ប្រកបដោយភាពត្រឹមត្រូវ យកអស់ពីកម្លាំងកាយចិត្ត រហូតទទួលបានការដំឡើងមុខដំណែង ដើម្បីបន្តអភិវឌ្ឍន៍និរន្តរភាពរដ្ឋបាលខេត្តឲ្យកាន់តែមានភាពច្បាស់លាស់ មានប្រសិទ្ធភាពខ្ពស់ក្នុងការផ្ដល់សេវាសាធារណៈ និងសេវាទូទៅគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរ។

ឯកឧត្តម ងួន រតនៈ ជំរុញដល់មន្ត្រីរាជការ ទាំងអស់ ជាពិសេសមន្ត្រីដែលបានតែងតាំងថ្មីទាំង២៧រូបនេះ ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពបន្ថែម មានស្មារតីការងារជាក្រុម គោរពវិន័យ សិក្សារស្វែងយល់នូវចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ឲ្យកាន់តែខ្លាំងជាងមុន ដើម្បីដើរអោយទាន់សម័យកាលបច្ចេកវិទ្យានៃបរិបទសង្គមឌីជីថល។

ឯកឧត្តម ងួន រតនៈ បាននែនាំដល់មន្ត្រីជំនាញទាំងអស់ ត្រូវសហការជាមួយ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច រួមគ្នាបន្តបង្រា្កបនូវរាល់បទល្មើសនេសាទ និងព្រៃឈើគ្រប់ប្រភេទ ពិសេសត្រូវយកចិត្តទុកដាក់ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពីការរងគ្រោះដោយសារបញ្ហាទឹកជំនន់ ព្រោះបច្ចុប្បន្ននេះពិភពលោកយើងទាំងមូល កំពុងតែរងការវាយប្រហារដោយគ្រោះធម្មជាតិដ៏សាហាវមួយនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here