លោកវរៈសេនីយ៍ឯក ឆៅ ហន បានចុះត្រួតពិនិត្យសានភាពជំនន់ទឹកភ្លៀងជនលិចផ្លូវតាមព្រំដែន កម្ពុជា~ឡាវ ចំណុចក្បាលដំរី ដងផ្លិត និង ៤កន្លែងទៀតមិនអាចធ្វើដំណើរឆ្លងកាត់បាន

0
72


ដោយ.សារ៉ុម
ព្រះវិហារ ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោកវរៈសេនីយ៍ឯក ឆៅ ហន មេបញ្ជាការទិសតំបន់ប្រតិបត្តិការសឹករងកំពង់ស្រឡៅ និងលោកអនុសេនីយ៍ឯក រស់ សារុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឆែប ព្រមទាំងមេបញ្ជាការរង បានអញ្ញើញចុះត្រួតពិនិត្យមើលជំនន់ទឹកភ្លៀងផ្លូវតាមព្រំដែន កម្ពុជា~ឡាវ ចំណុចក្បាលដំរី និងផ្លូវមួយខ្សែទៀតពី ឆែប មកដងផ្លិត កំពុងជំនន់លិចផងដែលដោយមិនអាចធ្វើដំណើរឆ្លងកាត់បាន។

ក្នុងនោះដែលស្ថានភាព​ទឹកជំនន់​ទឹកភ្លៀងបានបន្តជុនលិចផ្លូវចំនួន​ ៤កន្លែងទៀតស្ថិតនៅ ស្រុកជាំក្សាន្ដ និងស្រុកឆែប
១/ផ្លូវពីស្រុកឆែប​ មកឃុំកំពង់ស្រឡៅមួយ​ មានជម្រៅ​ ០.៥ម៉ែត្រ​ ប្រវែង​ ១០០ម៉ែត្រ​
២/ផ្លូវពីឃុំមរកត​ ស្រុកជាំក្សាន្ត​ មក​ឃុឃុំកំពង់ស្រឡៅមួយ ត្រង់ស្ពាន​អូរចន្ទ្រុះ ចំនុចWA 36583 60198​ ខាងកេីតជម្រៅ​ ១.៨០ម៉ែត្រ​ ប្រវែង​ ១៤០ម៉ែត្រ​
៣/ផ្លូវពីឃុំមរកត​ ស្រុកជាំក្សាន្ត​ មក​ឃុំកំពង់ស្រឡៅមួយ​ ខាងលិចជម្រៅ​ ១.៤០ម៉ែត្រ​ ប្រវែង​ ២០០ម៉ែត្រ​។
៤/​ស្ពាន​អូរគគី​ ចំណុច WA 37302 56329​ជម្រៅ​ ០.៥ម៉ែត្រ​ ប្រវែង​ ១០០ម៉ែត្រ​។
លិចផ្ទះ​ប្រជាពលរដ្ឋ​ និងគ្រួសារកងទ័ព សរុប​ ចំនួន ៧ខ្នង​ផ្ទះ នៅត្រង់ក្បាលដំរី​ ចំនុច WA 36933 61617

លោកវរៈសេនីយ៍ឯក ឆៅ ហន បានឲដឹហថាលោកបានរៀនចំនិងត្រៀមកំលាំងរបស់លោករួចជាស្រេច ក្នុងការជួយសង្គ្រោះបង ប្អូនប្រជាពលរដ្ឋដើម្បីរកទីរួលសុវត្តិភាព បើភ្លៀងនៅតែបន្តឥតឈប់។

លោកបានផ្ដាំផ្ញើដល់បង ប្អូនដែលសង់ផ្ទះតាមមាត់ស្ទឹង ទន្លេរ និងនៅតំបន់ប្រឈមជាមួយទឹកជំនន់ទឹកភ្លៀងដែលកំពុងជន់លិចផ្លូវ និងផ្ទះសំបែងបងប្អូន ត្រូវបង្កើន និងប្រុងប្រយ័ត្នឲបានខ្ពស់ ព្រោះទឹកជំនន់ទឹកភ្លៀងមិនបានប្រាប់យើងមុននោះទេ ត្រូវយកទីទួលសុវត្ថិភាពសម្រាប់ខ្លួនយើង កូន ចៅ និងសត្វចិញ្ចឹមរបស់ខ្លួន សូមមើលថែកូនតូចៗឲបានជាប្រចាំ និង ប្រយ័ត្ន សត្វអសិរពិស កើតឡើងជាយថាហេតុ ។ និងសូមរាយការមកអាជ្ញាធរមូលដានដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា ។ លោកបានបញ្ជាក់ផងដែលថា បើងទឹកភ្លៀងនៅតែបន្តធាក់មកទៀតទឹកជំនន់និងអាចកើនឡើង តែនៅរសៀលថ្ងៃទៅ០១ សីហា នេះជំនន់ទឹកភ្លៀងមានការថយចុះបន្តិចហើយ បើធៀបនិងមកដល់មិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here