បុរសជនជាតិដើមភាគតិចម្នាក់ បានសម្រេចចិត្តឡើងដើមឈើទាំងមេឃកំពុងភ្លៀង ដើម្បីយកឃ្មុំ តែជាអកុសលត្រូវបាត់បង់ជីវិត

0
71


ដោយ:វ៉ាន់ ភារុំ
មណ្ឌលគិរី : នៅតំបន់នានានៃខេត្តភាគឥសាន្តរដូវវស្សានេះអាកាសធាតុមានការអាប់អួភ្លៀងធ្លាក់ជារៀង រាល់ថ្ងៃផងនោះ បុរសម្នាក់សម្រេចចិត្តឡើងយកឃ្មុំ មិនប្រយ័ត្នក៏រអិលជើងធ្លាក់ពីលើដើមឈើមកដីស្លាប់ភ្លាមៗមួយរំពេច។ ហេតុការណ៍បានកើតឡើងនៅវេលាថ្ងៃត្រង់ទី២៨ខែកក្កដាឆ្នាំ២០២៣ចំណុច ភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនរងគ្រោះមានឈ្មោះ ស្រ៊ុន សុខ ភេទប្រុស អាយុ ៣៩ឆ្នាំ ជាជនជាតិដើមភាគតិចព្នង មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ  ឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
មុនពេលកើតហេតុជាច្រើនថ្ងៃគេឃើញជនរងគ្រោះតែងរៀបរាប់ត្អូញតែអំពីគ្រួសារខ្លួនមានជីវភាពខ្វះខាត រកព្រឹកខ្វះល្ងាច ហើយមានបន្ទុកចញ្ចឹមកូនប្រុសស្រី៤នាក់ទៀតផង។ នៅថ្ងៃកើតហេតុ មេឃរលឹមមិនដាច់ផងនោះគេឃើញជនរងគ្រោះរៀបចំសម្ភារៈដើម្បីទៅរកឃ្មុំ។

ពេលទៅដល់ក្រោមដើមឈើបុរសរងគ្រោះ សម្រេចចិត្តឡើងយកឃ្មុំដើម្បីយកទឹកឃ្មុំទៅលក់ ទាំងមេឃរលឹមស្រិចៗ ពេលនោះមិនប្រយ័ត្នក៏រអិលជើងធ្លាក់មកដីស្លាប់ភ្លាមៗមួយរំពេចដោយមិនមាននរណាជួយ សង្គ្រោះបានឡើយ។
សមត្ថកិច្ចបានធ្វើកោសល្យវិច័យហើយក៏បានបញ្ជាក់ថាជនរងគ្រោះខាងលើពិតជា ឡើងយកឃ្មុំរអិលជើងធ្លាក់ស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នសពខាងលើ ត្រូវប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here