ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើក៥១ ក្រុមប្រឹក្សាខេត្តព្រះវិហារ

0
76


ប្រភពពីរដ្ឋបាលខេត្ត
ព្រះវិហារ ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥១អាណត្តិទី៣របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង ប្រធានសាលាដំបូង លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងម្លាំងទាំង៣ក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ចំណុះរចនាសម្ព័ន្ធជុំវិញខេត្ត និងមន្រ្តីរាជការជាច្រើនរូប ។

ក្នុងរបៀបវារៈកិច្ចប្រជុំរួមមានការអនុម័តកំណត់ហេតុ និង របាយការណ៍ប្រចាំខែមិថុនា របស់រដ្ឋបាលខេត្តអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ពិនិត្យ និងអនុម័តសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តព្រះវិហារ ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលការទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ព្រមទាំងពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពប្រធាន អនុប្រធាន សមាជិក គណៈកម្មាធិការ និងលេខាធិការដ្ឋានរៀបចំដែនដី និងនគរូបនីយកម្មក្រុមប្រឹក្សាខេត្ត ។

LEAVE A REPLY

Please enter your comment!
Please enter your name here