សម្ដេចកកិត្តិសង្គ្ហហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបោះឆ្នោតរួចហើយ នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

0
46


ដោយ:ថត ស្រីមុំ
ស្វាយរៀង ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សម្ដេច ម៉ែន សំអន បានថ្លែងថា ក្នុងនាមសម្ដេចជាប្រជាពលរដ្ឋម្នាក់ នឹងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង សូមអបអរសាទរចំពោះប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែលបានមកបំពេញ កាតព្វកិច្ច ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដើម្បីជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ដែលនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ទៀត។

លោក ឯម សុត ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តស្វាយរៀងបានឲ្យដឹងថា ខេត្តស្វាយរៀងមាន ៨០ មណ្ឌលបោះឆ្នោត ស្មើនឹង ៩៨៤ ការិយាល័យ ចំនួនអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗ មានចំនួន ៤១៥.៩១៩ នាក់ ហើយចំនួននេះមានការកើនឡើងជាងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០២២ ចំនួន២៤២៥៧ នាក់។

លោកបានបន្តថា ខេត្តស្វាយរៀងមានគណបក្សនយោបាយដែលបានចុះបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចំនួន១៣ គណបក្ស និងមានចំនួនសមាជិកសភា៥ អាសនៈ។

លោកបានបន្ថែមថា ក្នុងនោះចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់ មកដល់ថ្ងៃបោះឆ្នោតនេះគឺមានភាពល្អប្រសើរពុំមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ហើយចំពោះការការពារសន្តិសុខ ថ្ងៃបោះឆ្នោតថ្ងៃទី ២៣ខែកក្កដាឆ្នាំ ២០២៣នេះមានកម្លាំងសរុបចំនួន ៣,១៣៦ នាក់។ក្នុងនោះកម្លាំងនគរបាលចំនួន ១២២៨ នាក់ កម្លាំងកងរាជហត្ថ១១១ នាក់ កម្លាំងកងយុទ្ធពលខេមរៈភូមិន្ទចំនួន១១០ នាក់។

ដោយឡែកចំពោះអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ភ្នាក់ងារគណបក្សនយោបាយមានសមាគមជាតិ អង្គការមិនមែនរដ្ឋាភិបាលមាន ចំនួន ២០ស្ថាប័ន ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញបណ្ណ័សម្គាល់ខ្លួនជូនមានចំនួន ៤៩៦៦នាក់ស្រី ២៩៤៧ នាក់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here