ថ្ងៃបញ្ចប់នៃយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសតំណាង រាស្ត្រ អាណត្តិទី៧ នៅកម្ពុជា (ស្រុករវៀង) ពិធីដង្ហែរក្បួន គណបក្សប្រជាជនកម្ពុជាស្រុករវៀង មានសមាជិក សមាធិការ ចូលរួម យ៉ាងអធិកអធម ច្រើនកុះករគួឲមោទភាពក្រៃលែង

0
77


ដោយ:ណារិទ្ធ
ព្រះវិហារ ៖ នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៣នេះ ជាថ្ងៃបញ្ចប់នៃយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសតំណាង រាស្ត្រ អាណត្តិទី៧ នៅកម្ពុជា (ស្រុករវៀង) យើងសង្កេតឃើញថា ក្រុមដង្ហែក្បួនរបស់គណបក្សប្រជាជនកម្ពុជាស្រុករវៀង មានសមាជិក សមាធិការ ចូលរួម យ៉ាងអធិកអធម ច្រើនកុះករគួឲមោទភាពក្រៃលែង។

ក្រុមដង្ហែក្បួនរបស់គណបក្សប្រជាជនកម្ពុជាស្រុករវៀង ធ្វើដំណើរ ចេញពីគណបក្សស្រុករវៀង មកបន្តគ្នានៅច្រមុះជ្រូក ភ្នំដែក បញ្ចប់នៅវត្តជីឪក ដោយមានម៉ូតូ និងរថយន្ដ រាប់សិបគ្រឿង ដង្ហែជាក្បួន មានបិតសទិចគ័ររបស់គណបក្សប្រជាជនកម្ពូជា ស្រែកជ័យឃោស ចាក់បទចម្រៀង តាមដងផ្លូវពេលដង្ហែក្បួន និងមានការរាំលេង យ៉ាងសប្បាយរីករាយ រវៀងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសមាជិកសមាធិការរបស់ខ្លួន ។

ក្នុងការជួយជុំនោះដែរ យើងឃើញមានវត្តមាន ឯកឧត្តម មួង ឃីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករវៀង និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី រួមទាំងឯកឧត្តម អ៊ុក គឹមសាន ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុក និងលោក ហោ ប៊ុនហួរ ប្រធានក្រុមការងារថ្នាក់ស្រុក និងលោកស្រី បានសម្ដែងនៅភាពស្និតស្នាល សួរសុខទុក្ខ រាំលេង ជាមួយសមាជិក សមាធិការរបស់ខ្លួនយ៉ាងសប្បាយរីករាយ គួរមោទនភាពក្រៃលែងនៅថ្ងៃបញ្ចប់ពីធីដង្ហែនេះផងដែរ ដោយមានអាហារសាមគឺរួមគ្នាទៀតផង។

នៅក្នុងពិធីនោះផងដែរឯកឧត្តម មួង ឃីម បានផ្ដាំផ្ញើដល់សមាជិក សមាធិការទាំងអស់ ត្រូវបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ ទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តអាណត្ដិ ទី៧ ដែលខ្លួនស្រលាញ់ (កុំភ្លេចលេខរាងទី១៨ ដែលមានរូបទេវតាបាចផ្កា) ទាំងអស់គ្នា ដោយមិនត្រូវ ពាក់អាវ ឬមួកគណបក្ស និងស្លាកសញ្ញាអ្វីមួយចូលក្នុងមណ្ឌលបោះឆ្នោតនោះទេ ។ កុំភ្លេចថ្ងៃ២៣ ខែកក្ដដាខាងមុខនេះ សន្លឹកឆ្នោតបានការមួយសន្លឹក មានអត្ថន័យណាស់សម្រាប់យើងទាំងអស់គ្នាជាពលរដ្ឋខ្មែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here