ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង ពលទាហាន និងវគ្គហ្វឹកហ្វឺនម្ចាស់ការនៅហ្នឹងកន្លែងយុទ្ធវិធីថ្នាក់ពួក ក្រុម កងអនុសេនាតូច ឆ្នាំ២០២៣

0
44


ដោយ,សារិទ្ធ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៣ ទីបញ្ជាការវរៈសេនាតូចលេខ១ មានរៀបចំពិធីបើកវគ្គ ហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង ពលទាហាន និងវគ្គហ្វឹកហ្វឺនម្ចាស់ការនៅហ្នឹង កន្លែងយុទ្ធវិធីថ្នាក់ពួក ក្រុម កងអនុសេនាតូច ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីមេបញ្ជាការរងយោធភូមិភាគ ទី៤ មន្ទីរអង្គភាពជុំវិញខេត្ត នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយ ទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប។

លោក ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត បានឲ្យដឹង ថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល សម្តេចបានយក ចិត្តទុកដាក់ ដោះស្រាយរាល់ការលំបាកខ្វះខាត ជូលដល់កងយោធពលខេមរភូមិន្ទ និងចាត់ទុក វិស័យការពារជាតិ ជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ក្នុងការងារការពារសន្តិសុខ សុវត្ថិភាព ស្ថេរ ភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។ ក្នុងនោះដើម្បីពង្រឹងលើវិស័យការពារជាតិ សម្តេចបានយក ចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុតដល់ការងារហ្វឹកហ្វឺនកងទ័ពគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ ដើម្បីធានា បាននូវគុណភាព និងប្រសិទ្ធិភាព ក្នុងការប្រយុទ្ធការពារបូរណៈភាពទឹកដី។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការ ផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហាន ត្រូវយកចិត្តទុកដាក់ ស្តាប់យោធាចារ្យ ដែល បានដឹកនាំសម្របសម្រួលរៀបចំកម្មវិធីបង្រៀនទាំងផ្នែកទ្រឹស្តី និងទាំងការហ្វឹកហាត់ដោយផ្ទាល់ដើម្បី បង្កើនចំណេះដឹង ពង្រឹងសមត្ថភាព និងជំនាញ ដើម្បីយកចំំណេះដឹងនេះយកទៅបម្រើដល់អង្គភាព ខ្លូន ក៏ដូចជាឱ្យវគ្គហ្វឹកហ្វឺនបញ្ចប់ទៅទទួលបានលទ្ធផលល្អ។
ឯកឧត្តម បានបន្ថែមថា វគ្គហ្វឹកហ្វឺននាពេលនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ និងគុណ តម្លៃបំផុតដល់ខឿនរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់បាតុ ភាពអនាធិបតេយ្យនានា។

ក្នុងពិធីបើកវគ្គហ្វឹកហ្វឺននាពេលនេះ ឯកឧត្តម ក៏បានឧបត្ថម្ភនូវថវិកាចំនួន ៤លានរៀល ដល់ តំបន់ប្រតិបត្តិការសឹករងខេត្ត និងយោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពល ទាហាន ១៣១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here