ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ប្រាប់​​អាជីវករ​ ពី​របៀប​​គូស​សន្លឹក​ឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​ ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ បេី​ខូច​សុំ​ផ្លាស់ប្ដូរ​​ថ្មី​បាន​​

0
70


ដោយ លឹម សិលា
កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម​ បាន​ពន្យល់​ប្រាប់​បងប្អូន​​អាជីវករ​​ ពី​របៀប​​​គូស​សន្លឹក​ឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​​ ​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ ​បេី​មាន​ការ​ខូចខាត​ យេីង​ត្រូវ​​សុំ​ផ្លាស់ប្ដូរ​​យក​​សន្លឹក​ឆ្នោត​ថ្មី​​ភ្លាមៗ​ គឺ​ត្រូវ​គូស​ឱ្យ​ចំ​ក្នុង​ប្រអប់​បួន​ជ្រុង​​ ធ្វើ​យ៉ាងណា​កុំ​ឱ្យ​គូស​​​លយ​ចេញ​ក្រៅ​ ពោលគឺ​ត្រូវ​រក្សា​គោលជំហរ​ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​​​ម្នាក់​ រាប់​ជា​សន្លឹក​ឆ្នោត​បាន​ការ​ ​១សន្លឹក​ ។​ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​បងប្អូន​អាជីវករ​ផ្សារ​ធំ​ និង​ផ្សារ​សាមគ្គី​ ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​១៧ ខែកក្កដា​ ឆ្នាំ​២០២៣​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ប្រធាន​គណបក្ស​ខេត្ត​ បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ​​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែលតែងតែផ្តល់យុត្តិធម៌ និង​បាន​គាំទ្រជឿជាក់​ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​នាពេលកន្លងមក​​ ព្រមទាំង​បាន​​ប្តេជ្ញា​ចូលរួមបោះឆ្នោត​ជ្រេីសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៧​ នៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ខាងមុខនេះ​ ពិសេសប្ដេជ្ញាគាំទ្រ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និង អាណត្តិបន្តបន្ទាប់ និងប្តេជ្ញាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី​ សម្រាប់ពេលអនាគត​ ។

ជាមួយគ្នានោះ​ បងប្អូន​អាជីវករ​ក្នុង​​ផ្សារ​ទាំង​២​ បាន​សម្ដែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ និង​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល​ ខណៈ​អាជ្ញាធរ​ខេត្តកំពង់ចាម​ ក្រោម​ការ​​យកចិត្ត​ទុកដាក់​ពី​សំណាក់​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​​​ បាន​ធ្វើ​ការ​កសាង​​ដំបូល​ផ្សារ​ និង​ប្រព័ន្ធ​រំដោះ​ទឹក​​ ក៏ដូចជា​ការ​អភិវឌ្ឍ​ក្នុង​ផ្សារ​ ​ដើម្បីកែលំអរបរិយាកាសនៃការលក់ដូរ ដោយផ្តល់នូវផាសុខភាព ជូន​អាជីវករ ​បងប្អូនប្រជាពលរដ្ឋ​​ ផងដែរ​ ។ 

គួរ​បញ្ជាក់​​ថា​ ​គួរ​បញ្ជាក់​ទៀត​ថា​ ​ផ្សារ​ទាំង​៣ក្នុង​ក្រុង​កំពង់ចាម​នេះ​ គឺផ្សារ​ធំ​​ និង​ផ្សារ​សាមគ្គី​ ត្រូវ​បាន​គ្រប់គ្រងដោយគណៈអាជីវករផ្សារ​ ដែលបានបោះឆ្នោតជ្រើសរើស​ឡើង​ដោយ​បងប្អូន​អាជីវករ​ អ្នក​លក់ដូរ​​ ក្នុង​ផ្សារ​នីមួយៗ​ដោយ​ផ្ទាល់​​នាពេល​កន្លងមក​ ។​ គេ​សង្កេត​ឃើញ​ថា​ ការ​គ្រប់​​​​​គ្រង​​​ផ្សារ​មានសណ្តាប់ធ្នាប់ និង​អនាម័យ ហេីយ​ការទារថ្លៃភាស៊ីប្រកប​ដោយភាព​រីក​ចម្រើន​ ​​​និង​​​​​​អភិ​វឌ្ឍន៍ ដោយ​ចំណូលដែលបានមកពីការការប្រមូលភាស៊ី​ ត្រូវ​បាន​យក​ទៅជួសជុល កសាង រៀប​ចំ​សណ្តាប់​ធ្នាប់ ក្នុងផ្សារកាន់តែ​មាន​ភាព​ល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្តរបស់​គណៈ​អាជីវករ​ ចំពោះការយកពន្ធដាគឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដេីម្បី​យកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ​ ក្នុង​ការ​កសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here