ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ចុះ​ពិនិត្យ​ស្ថានភាព​​នៃ​ការ​លក់ដូរ​ នៅ​​ផ្សារ​បឹងកុក ក្រុងកំពង់ចាម​ ខណៈ​ បងប្អូន​អាជីវករ​បាន​ប្តេជ្ញា​ទៅ​បោះឆ្នោត​នាថ្ងៃទី២៣ កក្កដា​ ២០២៣ ខាងមុខនេះ

0
62


ដោយ លឹម សិលា
កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម នាព្រឹកថ្ងៃទី​១៦ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការ​លក់ដូរ​ នៅ​ផ្សារ​បឹងកុក​ ក្រុងកំពង់ចាម​ ខណៈ​បងប្អូន​អាជីវករ​បាន​ប្តេជ្ញា​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧​ នាថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០៣​ខាងមុខ​នេះ​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ប្រធាន​គណបក្ស​ខេត្ត​ បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ​​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែលតែងតែផ្តល់យុត្តិធម៌ និង​បាន​គាំទ្រជឿជាក់​ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​នាពេលកន្លងមក​​ ព្រមទាំង​បាន​​ប្តេជ្ញា​ចូលរួមបោះឆ្នោត​ជ្រេីសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៧​ នៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ខាងមុខនេះ​ ពិសេសប្ដេជ្ញាគាំទ្រ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និង អាណត្តិបន្តបន្ទាប់ និងប្តេជ្ញាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី​ សម្រាប់ពេលអនាគត​ ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​​គូស​សន្លឹក​ឆ្នោត​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ គឺ​ត្រូវ​គូស​ឱ្យ​ចំ​ក្នុង​ប្រអប់​បួន​ជ្រុង​​ កុំ​ឱ្យ​មាន​​លយ​ចេញ​ក្រៅ​ ហើយ​ប្រសិន​បេី​មាន​ការ​ខូចខាត​ដោយ​ប្រការ​ណាមួយ​នោះ​ គឺ​​យេីង​អាច​សុំ​ប្តូរ​យក​​សន្លឹក​ឆ្នោត​ថ្មី​​វិញ​ភ្លាមៗ​បាន​ ពោលគឺ​ត្រូវ​រក្សា​គោលជំហរ​ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​​​ម្នាក់​ រាប់​ជា​សន្លឹក​ឆ្នោត​បាន​ការ​ ​១សន្លឹក​ ។

គួរ​បញ្ជាក់​​ថា​ ​ផ្សារ​បឹង​កុក​​ ក្រុងកំពង់ចាម​ ត្រូវ​បាន​គ្រប់គ្រងដោយគណៈអាជីវករផ្សារ​ ដែលបានបោះឆ្នោតជ្រើសរើស​ឡើង​ដោយ​បងប្អូន​អាជីវករ​ អ្នក​លក់ដូរ​​ ក្នុង​ផ្សារ​ដោយ​ផ្ទាល់​​នាពេល​កន្លងមក​ ។​ គេ​សង្កេត​ឃើញ​ថា​ ការ​គ្រប់​​​​​គ្រង​​​ផ្សារ​មានសណ្តាប់ធ្នាប់ និង​អនាម័យ ហេីយ​ការទារថ្លៃភាស៊ីប្រកប​ដោយភាព​រីក​ចម្រើន​ ​​​និង​​​​​​អភិ​វឌ្ឍន៍ ដោយ​ចំណូលដែលបានមកពីការការប្រមូលភាស៊ី​ ត្រូវ​បាន​យក​ទៅជួសជុល កសាង រៀប​ចំ​សណ្តាប់​ធ្នាប់ ក្នុងផ្សារកាន់តែ​មាន​ភាព​ល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្តរបស់​គណៈ​អាជីវករ​ ចំពោះការយកពន្ធដាគឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះទៅ​ឱ្យ​គណៈអាជីវករ ដេីម្បី​យកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ​ ក្នុង​ការ​កសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here