ឯកឧត្តម មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចូល សមាជិកថ្មី ចំនួន១២០៨នាក់

0
65

ដោយ:សារិទ្ធ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចូល សមាជិកថ្មី ចំនួន១២០៨នាក់ មកពីឃុំចំនួន១១ ស្ថិតនៅក្នុងស្រុករវៀង ដែលពិធីនេះផងដែរក៏មាន វត្តមានចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក នៃគណៈកម្មាធិការគណបក្ស ខេត្ត និងសមាជិកគណបក្សដែលទើបបញ្ចូលថ្មី ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជា ជនកម្ពុជា ស្រុកស្ថិតក្នុងឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។

យោងតាមរបាយការណ៍របស់លោក ហ៊ោ ប៊ុនហួ ប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាស្រុករវៀងបានអោយដឹងថា សមាជិកដែលបានបញ្ចូលថ្មី ចំនួន១២០៨នាក់ ក្នុងនោះសមាជិក ទើបពង្រឹង ថ្មីចំនួន ១០៣៦នាក់ ស្រី៦៤៣នាក់ សមាជិកមកពី គណបក្សភ្លើងទៀន ចំនួន៩៨ នាក់ស្រី៤៥នាក់ មកពីគណបក្សខ្មែររួបរួម ៥៣នាក់ ស្រី២៥នាក់ មកពីគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន១៦នាក់ ស្រី៨នាក់ និងមកពីគណបក្សសញ្ជាតិកម្ពុជា២នាក់ ស្រី១នាក់។

មានមតិសំណេះសំណាលនិងផ្តាំផ្ញើរ នាឱកាសនោះ ឯកឧត្តម មាស សុភា បានស្វាគមន៍ យ៉ាងកក់ក្តៅចំពោះបងប្អូនជាសមាជិក សមាជិកាទាំងអស់ដែលបានប្តេជ្ញាចិត្តយ៉ាងឱឡារិក សុំចូល ជាសមាជិកគណបក្ស និងមួយចំនួនបានចាកចេញពីគណបក្សនយោបាយផ្សេងៗ ដែលបងប្អូនធ្លាប់ គាំទ្រ ហើយវិលមករួមជីវភាពនយោបាយក្នុងមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ហើយដែល បងប្អូនទាំងអស់គ្នាសុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របទៅនឹងលក្ខខណ្ឌទាំងឡាយ ដូចមាន ចែងនៅ ក្នុងលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា។ នៅក្នុងឱកាសនោះឯកឧត្តមក៏បានលើកឡើងអំពី ជីវប្រវត្តិនិងការតស៊ូរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា ដែលមាន អង្គការចាត់តាំងច្បាស់លាស់តាំងពីថ្នាក់កំពូលដល់ថ្នាក់មូលដ្ឋាន ដោយឈរលើមូលដ្ឋានបង្រួប បង្រួម សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទះខ្ពស់ បានរួមសុខ រួមទុក្ខជាមួយប្រជាជន និងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសអោយមានការរីកចម្រើនលើគ្រប់វិស័យ មានសុខសន្តិភាព ពេញលេញនៅទូទាំងប្រទេស។ ដូចនេះដើម្បីធានាការថែរក្សា សន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិ អោយសម្រេចជោគជ័យ បង្កើនសមិទ្ធផលធំៗ ថ្មីៗថែមទៀត និងធ្វើអោយប្រជាជនមានជីវភាព កាន់តែសំបូរសប្បាយ រស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម ប្រកបដោយការគោរពតម្លៃមនុស្ស ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ សូមអោយសមាជិកទាំងអស់ ទៅចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនឹងបង្កើត រាជរដ្ឋាភិបាលសម្រាប់និតិកាលថ្មី ដោយបោះឆ្នោតបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមាន បេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងអនុម័តគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានផ្តាំផ្ញើរ ដល់សមាជិកសមាជិកាទាំងអស់ជាពិសេសអ្នកចូលថ្មី ត្រូវគោរពវិន័យ និងលក្ខន្តិកៈ ព្រមទាំងខិតខំអនុវត្តទៅតាមកម្មវិធីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស អោយ កាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តបេសកកម្មឆ្ពោះទៅមុខជាបន្តទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here