អាជ្ញាធរ​ខេត្តត្បូងឃ្មុំ ចូលរួម​អបអរសាទរទិវាពិភពលោកបរិច្ចាគឈាម ក្រោមប្រធានបទ “ ផ្តល់ឈាមថ្ងៃនេះ ផ្តល់ដោយស្ម័គ្រចិត្ត ផ្តល់អោយបានច្រើនដង អរគុណចំពោះការជួយសង្រ្គោះជិវិតខ្ញុំ “

0
77


ត្បូងឃ្មុំ​ ៖​ អាជ្ញាធរ​ខេត្តត្បូងឃ្មុំ បាន​ចូលរួម​អបអរសាទរទិវាពិភពលោកបរិច្ចាគឈាម ១៤ មិថុនា ២០២៣ ក្រោម​វត្តមាន​ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​​ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ក្រោមប្រធានបទ “ ផ្តល់ឥឡូវនេះ ផ្តល់ដោយស្ម័គ្រចិត្ត ផ្តល់អោយបានច្រើនដង អរគុណចំពោះការជួយសង្រ្គោះជិវិតខ្ញុំ “ ។

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តត្បូងឃ្មុំ , មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាព ជុំវិញខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងសប្បុរសជន ជាច្រើនរូប ។

ក្រោយខកខាន ប៉ុន្មានឆ្នាំចុងក្រោយ ដោយសារ វិបត្តិនៃជំងឺកូវីដ-១៩ ទូទាំងពិភពលោកនិយាយជារួម កម្ពុជានិយាយដោយឡែក ដែលមិនបានចូលរួមប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ឡើយ។ ដូច្នេះសម្រាប់ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមើលឃើញពីការអំពាវនាវ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ បានធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយជីវិតអ្នកជំងឺ ដែលត្រូវឈាមសង្គ្រោះជីវិតជារៀងរាល់ថ្ងៃ។

ជាក់ស្តែង ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានប្រារព្ធធ្វើទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម១៤ មិថុនា នេះឡើង ក្នុងគោលបំណង ដើម្បីឆ្លើយតបនូវកង្វះខាតឈាម និងផ្សព្វផ្សាយលើកកម្ពស់ការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ ព្រោះថាសព្វថ្ងៃនេះ ការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ ក្នុងប្រទេសកម្ពុជាយើង នៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់តាមតម្រូវការនៅឡើយ​ ទាមទារអោយមានការផ្តល់ឈាមស្ម័គ្រចិត្ត បន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។ ដូច្នេះវត្តមានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមិនគិតកម្រៃ ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការ​ជួយសង្គ្រោះអ្នកជំងឺ​បាន​ទាន់ពេលវេលា​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here