ឯកឧត្តម អ៊ុន ចាន់ដា ប្រាប់​សមាជិក​គណបក្ស​​ប្រជាជន​កម្ពុជា​​​ ត្រូវ​រក្សា​គោលជំហរ​ សមាជិក​បក្ស​ម្នាក់​ រាប់​ជា​សន្លឹក​ឆ្នោត​បាន​ការ​ ​១សន្លឹក​

0
59


កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម ប្រាប់​សមាជិក​ សមាជិកា​​គណបក្ស​​​ទាំងអស់​ ត្រូវ​គូស​សន្លឹក​ឆ្នោត​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ គឺ​ត្រូវ​គូស​ឱ្យ​ចំ​ក្នុង​ប្រអប់​បួន​ជ្រុង​​ បេី​មាន​ការ​ខូចខាត​ យេីង​អាច​សុំ​ប្តូរ​យក​​សន្លឹក​ឆ្នោត​ថ្មី​​វិញ​ភ្លាមៗ​បាន​ ពោលគឺ​ត្រូវ​រក្សា​គោលជំហរ​ សមាជិក​បក្ស​ម្នាក់​ រាប់​ជា​សន្លឹក​ឆ្នោត​បាន​ការ​ ​១សន្លឹក​ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ជួបសំណេះសំណាល និង​វិធី​បង្រៀនគូស​សញ្ញា​គាំទ្រ​លេី​សន្លឹកឆ្នោតដល់សមាជិក សមាជិកាគណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​វាលវង់​ និង​សង្កត់​សំបួរមាស​ ក្រុងកំពង់ចាម​ ប្រមាណ​ជាង​ ១០០០នាក់​​ នាព្រឹក​ថ្ងៃទី​១៥ ខែកក្កដា​​ ឆ្នាំ​២០២៣​ ។

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានណែនាំ​ដល់​សកម្មជន និងយុវជនបក្ស​ ឱ្យ​បន្តចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ និងបង្រៀន​អំពី​ការ​គូសសន្លឹកឆ្នោតឱ្យបានផុលផុស ក៏ដូចជាការត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើ​ឱ្យ​ការបោះឆ្នោត សម្រាប់ប្រើនៅថ្ងៃបោះឆ្នោត​ឱ្យ​បាន​គ្រប់ៗគ្នា​ ។

ឯកឧត្តម ប្រធានគណបក្សខេត្ត បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបានគាំទ្រ ហើយ​បានអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ពេល​កន្លង​មក​ ព្រមទាំង​បាន​​ប្តេជ្ញា​ចូលរួមបោះឆ្នោត​ជ្រេីសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៧​ នៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ខាងមុខនេះ​ ពិសេសប្ដេជ្ញាគាំទ្រ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និង អាណត្តិបន្តបន្ទាប់ និងប្តេជ្ញាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត​ ។

ជាមួយគ្នា​នោះ​ឯកឧត្តម អ៊ុន ចាន់ដា ក៏បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើ​ឱ្យ​ប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា​ឱ្យ​បាន​គង់វង្សនូវសុខសន្តិភាព ដែលរកបានដោយកម្រ ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here