ឯកឧត្តម​ មាស​ សុភា​ ដឹកនាំសមាជិកបក្សប្រជាជនកម្ពុជា​ ជាង១,៧០០នាក់​ ដង្ហែរក្បួនបេីកយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោត​ កម្រិតខេត្តលេីកទី៣​ នៅស្រុកជាំក្សាន្ដ​ ខេត្តព្រះវិហារ

0
49


ដោយៈសារិទ្ធ
ព្រះវិហារ ៖ ឯកឧត្តម មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការដង្ហែរក្បួនឃោសនា ស្វែងរកសម្លេងឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ក្នុងឱកាសនោះក៏ មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភា មណ្ឌលភូមិ ភាគ៨ ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ ប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងបេក្ខជនតំណាងរាស្ត្របម្រុងមណ្ឌលព្រះវិហារ ទាំង៦រូប ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកជាំក្សាន្ដ ថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក និងសមាជិក-សមាជិកា មកពីមូលដ្ឋានឃុំទាំង៨​ ក្នុងស្រុកជាំក្សាន្ដ សរុបប្រមាណជាង ១,៧៧០នាក់។

ការដង្ហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោត នីតិកាលទី៧ នៅស្រុកជាំក្សាន្ដនាពេលនេះ បានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានរថយន្ដតូច-ធំ ១៦៥គ្រឿង និងម៉ូតូចំនួន ២៤៨គ្រឿង និងមានមេក្រូជាច្រើនគ្រឿង ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោលនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here