រថយន្ដ៥តោនដឹកសំបកឡាំងត្រី ត្រូវបានអ្នកសារព័ត៌មានមួយក្រុមថតនិងរាយការណ៍ឲផ្នែករដ្ឋបាលព្រៃឈើរវៀងយកទៅរក្សាទុក តែដូចជាធំក្លិនមិនស្រួលសោះ

0
79


ដោយ:យកពៅ
ព្រះវិហារ ៖ មានទៀតហើយមន្រ្តីជំនាញរិតបន្តឹងខ្លាំងក្រុមឈ្មួញរិតតែមានល្បិច ដោយបំភ័ណ្ឌភ្នែកសមត្ថកិច្ចត្រីពីលើឈើពីក្រោម(មានតែសំបកឡាំងទទេ)។
កាលពីម៉ោង១១:១២នាទីថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៣ មានរថយន្ដ៥តោនមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ញ0649-ភព3 ឈប់លើផ្លូវជាតិលេខ៦២ចន្លោះគីឡូម៉ែត្រលេខ៦៣-៦៤ ត្រង់ចំនុចតួលអូយាយមៀវ ភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។ ដោយរថយន្ដខាងលើនេះដឹកធុងត្រីទទេ តែក្នុងបាតនិងសាកស៊ីបង្កប់សុទ្ធតែឈើឃាប ត្រូវបានក្រុមអ្នកកាសែតថតរួចតេទៅជំនាញផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីយកវត្ថុតាងនិងរថយន្ដទៅរក្សាទុកនៅផ្នែកដើម្បីត្រួតពិនិត្យ។

ក្រោយពីនាំយករថយន្ដដឹកឈើខាងលើចូលកន្លែងផ្នែករដ្ឋបាលព្រៃឈើរួចមកដូចជាឈឺថាមានវប្បធម៌អន្តរាគមន៍ទៀតហើយ ដោយឈើលើរថយន្ដមិនទាន់ឃើញមានការវាស់វែងនៅឡើយនោះទេ រហូតមកទល់ពេលនេះ។

លោកស៊ុំ ស៊ីវត្ថា នាយផ្នែកបានឲដឹងថា ឈើខាងលើជាប្រភេទឈើឃ្នាបតែមិនទាន់បានទិន្នន័យនៅឡើយទេដោយសារមន្ត្រីរបស់លោកជាប់រវល់ តើវប្បធម៌អន្តរាគមន៍មានដូចការលិចលឺដែលឬួទេ ទូរស័ព្ទរបស់លោកត្រូវបានកាត់ផ្ដាច់។

តាមប្រភពច្បាស់ការមួយបានបង្ហើបឲដឹងថា រថយន្ដខាងលើរកស៊ីដឹកឈើនេះយូរណាស់មកហើយដោយបំភ័ណ្ឌភ្នែកសមត្ថកិច្ចដឹកធុងត្រីទទេទៅវិញទៅមក ដោយរៀបដាក់ឈើនៅក្រោមបាទ រួចរៀបដែកពីលើបិតជិត ដឹកចេញពីខេត្តព្រះវិហារបានយ៉ាងរលូន ដោយមានថៅកែឈ្មោះ
ណាំ ចាន់ណា នៅកំពង់ចាមជាអ្នកឲដឹកយកទៅលក់ឲខ្លួន និងជួយទ្រោះត្រាយផ្លូវឲទៀតផង ។

តើលោក ស៊ុំ ស៊ីវត្ថា នាយផ្នែករវៀង ដែលមានរហ័សនាមកំដាប់ដៃដែក តើអាចប្រឈមយកឈ្នះ លើវប្បធម៌អន្តរាគមន៍ខាងលើនេះបានដែរឬទេ? ដោយអ្នករកស៊ីរូបនេះបានយកឈ្មោះអ្នកធំៗយកប្រើទៀតផង ហើយក៏បានអន្តរាគមន៍ផ្ទាល់ថែមទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here