ឯកឧត្តមបណ្ឌិត ជ័យ សុន ៖ បោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍន៍

0
52


ដោយ:ថត ភារៈ
ស្វាយរៀង ៖ ឯកឧត្តមបណ្ឌិត ជ័យ សុន ប្រធានក្រុមបេក្ខជនទទួលចុះស្រុករមាសហែក និងស្រុករំដួល បេក្ខជនពេញសិទ្ធិសម្រាប់មណ្ឌលស្វាយរៀង
បានអំពាវនាវឲ្យសមាជិក សមាជិកា បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍ បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ចំនួន ១៥០០នាក់ នៅឃុំំ ចំនួន៣ មានឃុំត្រស់ ឃុំអណ្ដូងត្របែកនិងឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ជ័យ សុន បានមានប្រសាសន៍លើកឡើងថា ៖ រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជម្រុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។

ឯកឧត្តមបណ្ឌិត ជ័យ សុន សូមបញ្ជាក់ផងដែរថា ៖ សម្រាប់ការឃោសនារកសម្លេងគាំទ្រទាំង ១៣ គណបក្សនៅទូទាំងខេត្តស្វាយរៀង គឺគណបក្សនីមួយៗបានគោរពតាមគោលការណ៍របស់ គជប និងពុំមានបាតុភាពអ្វីកើតឡើងនោះទេ ។…
ខេត្តស្វាយរៀងមាន ៨ ក្រុង/ស្រុក និង ៨០ឃុំសង្កាត់, មានចំនួន ៥អាសនៈ, ការិយាល័យបោះឆ្នោតមានចំនួន ៩៨៤ការិយាល័យ, មានគណបក្សនយោបាយចំនួន ១៣ ក្នុងចំណោម ១៨ ចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧, ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៤១៥.៩១៩នាក់ ចំណែកឯ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មានចំនួន ៣២០.៨៦៦នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here