រថយន្ដធន់ត្រា និងរថយន្ដសាំយ៉ុង កំពុងផ្គើននិងបទបញ្ជា ក្នុងការបង្ក្រាប់បទល្មើសធន់ធានធម្មជាតិ ថ្នាក់ខេត្ត

0
79

VID_20230707_075648_008.mp4


ដោយ:nn
ព្រះវិហារ ៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងជាអនុប្រធាន អចិន្ត្រៃយ៍ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅភូមិសាស្ត្រខេត្ត បានស្ងប់មួយរយៈពេល និងបង្ក្រាបបានជាច្រើនករណី ។ តែថ្មីៗនេះក្រុមរថយន្ដធន់ត្រាដឹកសិប្បកម្មកែច្នៃគ្មានច្បាប់អនុញាតិ និងរថយន្ដសាំយ៉ុង ដឹកក្ដា នៅតែបន្តលួចចេញជាបន្តបន្ទាប់ ដោយក្រុមធន់ត្រាលួចដឹកចេញនៅពេលយប់ ចន្លោះពីម៉ោង០១យប់រហូតដល់ទៀបភ្លឺ ដោយបើកបរក្នុងល្បឿនលឿនហួសកំណត់ មិនក្រោមពីល្បឿន១២០គីឡូម៉ែត្រក្នុង១ម៉ោងនោះទេ។

ជាពិសេសទៀបភ្លឺ បងប្អូនអ្នកមកផ្សារទិញបន្លែ មានការព្រួយបារម្ភណ៍យ៉ាងខ្លាំង ខ្លាចមានគ្រោះថ្នាក់បង្កដោយរថយន្ដខាងលើនោះ។

សមត្ថកិច្ចបានបង្ហើបឲដឹងថា មិនត្រឹមតែប្រជាពលរដ្ឋនោះទេ សូម្បីតែសមត្ថកិច្ចក៏ញញើតនិងក្រុមពួកនេះដែរ បើឈរធ្វើចរាចរណ៍ និងដាក់បា៉រាសក៏មិនជាប់ដែរ សូមខ្លាចហើយក្រុមពួកនេះ ខ្លាំងមែន។

ប្រជាពលរដ្ឋតាមតុកាហ្វេបាននិយាយរិះគុណតៗគ្នាថា បើមិន អាចម៍ កុំផោម បើធ្វើដល់សមត្ថកិច្ចចាប់ឡានប៉ុណ្ណឹងចាប់មិនបាន តើធ្វើសមត្ថកិច្ចបានប្រយោជន៍អី ចេះតែយកលេះដោះសារ “បើខ្មោចស្រុកមិនឲដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ អាវ៉ា”។

ឈ្មួញរកស៊ីបានបង្ហើបឲដឹងដែលថា បើសមត្ថកិច្ចមិនឲចេញតើពួកខ្ញុំហ៊ានចេញដែលទេ កុំឆ្ងល់ពេក”សំនួរគ្មានប្រសិទ្ធិភាព”។

ប្រជាពលរដ្ឋដាក់សំនួរសួរថា តើតាមផ្លូវមានស្នាក់ការក្នុងកាបង្ក្រាប់ និងទប់ស្កាត់បទល្មើសមានប៉ុន្មានកន្លែង ? ទើបបានក្រុមទាំងនេះមិនញញើតសមត្ថកិច្ចជុំនាញទាន់តែសោះ ?។ ហើយពួកគាត់សួរទៀតថា តើសមត្ថកិច្ចអ្វីខ្លះនៅតាមដងផ្លូវ ?ដោយមិនឃើញមានស្នាក់ការណាមួយបញ្ជាក់ពិតប្រកដសោះ ដូចជានៅតំបន់ទីភាព អូរពោធិ៍ជាដើម ? ហើយពួកគាត់សួរទៀតថាតើក្រុមនេះចុះមកបង្ក្រាប់ ឬក៏គ្រាន់តែចុះយកទិនន័យរាយការទៅថ្នាក់លើ ? ឬមួយចាំរាប់ក្បាលឡានយកលុយដូវក្រុមឈ្មួញនិយាយមែន?។ គាត់បន្តទៀតថាបើមានឆ័ន្ទ:រួមគ្នា ជឿថាជោគជ័យ បើទាក់យកមកឆ័ន្ទ គឺវាអញ្ចឹងហើយ។

សូមបញ្ជាក់ថា ក្រុមរថយន្ដខាងលើមិនខ្លាចសមត្ថកិច្ច គឺបានតែចាប់ មិនបានប៉ុន្មានថ្ងៃផង ត្រូវដោះលេងទៅវិញទាំងរថយន្ដ និងវត្ថុតាង ដោយគ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់ក្នុងការដឹកជញ្ជូនបន្តទៀត ។រថយន្ដធន់ត្រាដែលអាវុធហត្ថចាប់ប្រគល់ជូនស្នាក់ការកណ្ដាលបរិស្ថានដែនជំរកសត្វព្រៃបឹងពែរកាលពីកន្លងទៅនេះ(ដោយមានវប្បធម៌អន្តរាគមន៍) ។

សូមបញ្ជាក់ផងដែលថា នៅទៀបភ្លឺ ថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០២៣នេះ មានរថយន្ដធន់ត្រាចំនួន៥គ្រឿង ដឹកសិប្បកម្ម ទ្វារ គ្រឿងសង្ហារឹម និងក្ដាចាស់ទុំ(ក្ដាមឈូស)។

សំនួរសួរថាតើត្រូវបន្តចាប់តទៅទៀតដែលឬទេ? ។


VID_20230707_075648_008.mp4

LEAVE A REPLY

Please enter your comment!
Please enter your name here