អភិបាលខេត្តកំពង់ចាម៖​ បន្ទាប់​ពី​ចាប់ផ្ដើម​ស្ថាបនា​​ផ្លូវ​ តម្លៃ​ដី​ក៏​ចាប់ផ្ដើម​ឡើង​ថ្លៃ​ដែរ​ ប៉ុន្តែ​កុំ​លក់ដូរ​​អី​ ទុក​ចែក​ឱ្យ​កូន​ចៅ​យើង​រស់នៅ​វិញ​ប្រសើរ​ជាង​

0
50

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងប្រាប់​ប្រជាពលរដ្ឋ​ថា​ បន្ទាប់​ពី​ចាប់ផ្ដើម​ស្ថាបនា​​ផ្លូវ​ តម្លៃ​ដី​ក៏​ចាប់ផ្ដើម​ឡើង​ថ្លៃ​ដែរ​ ប៉ុន្តែ​កុំ​លក់ដូរ​​អី​ ទុក​ចែក​ឱ្យ​កូន​ចៅ​យើង​រស់នៅ​វិញ​ប្រសើរ​ជាង​ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ក្នុង​ស្រុក​កងមាស​ ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​៦​ ខែកក្កដា​ ឆ្នាំ​២០២៣​ ។

គួរ​រំលឹក​​ថា​ មាន​ប្រសាសន៍​ក្នុង​ឱកាស​បេីក​ការដ្ឋាន​កាលពី​ពេល​កន្លង​ទៅ​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា គម្រោង​ស្ថាបនា​ផ្លូវ​ក្រាលកៅស៊ូ ១ខ្សែ​ ប្រវែង ២៧.៦០០ម៉ែត្រ​ ចាប់ពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស​នេះ គ្រោងចំណាយថវិកា​កសាង​ក្នុងរង្វង់ប្រមាណជាង ៣លានដុល្លារអាមេរិក ហើយរំពឹងថា វានឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់ប្រជាពលរដ្ឋ​ ដើម្បី​​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ ក៏ដូចជា​ការ​ដឹកជញ្ជូន​កសិផលទៅកាន់ទីផ្សារ សំដៅលើកកម្ពស់កម្រិតជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ។

ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ដើម្បីបំពេញសេចក្ដី​តម្រូវ​ការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​បាន​អភិវឌ្ឍ​ស្រុក​ទេស​ តាម​រយៈ​ការ​​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ ក្រោម​ដំបូល​សុខសន្តិភាព​ ។

គួរកត់សម្គាល់ថា​ ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ខាងលើ​នេះ​ផងដែរ​ បងប្អូន​ប្រជាពលរដ្ឋ​ បាន​សំដែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ទទួល​ស្វាគមន៍​ ឯកឧត្ដម​អភិបាលខេត្តកំពង់ចាម​ និង​ក្រុម​ការងារ​ទាំង​អស់​ ព្រោះ​យល់​ឃើញ​ថា​ សុខសន្តិភាព​ បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​រីកចម្រើន​ជាបន្តបន្ទាប់​ ដូច្នេះ​គាត់​បាន​ប្តេជ្ញា​នាំ​គ្នា​ទៅ​បោះឆ្នោត​នាថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០៣​ ខាងមុខ​នេះ​ ដេីម្បី​ការពារ​សុខសន្តិភាព​ និង​នាំមក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​បន្ត​ទៀត​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here