ថ្ងៃដំបូងនៃការឃោសនាបោះឆ្នោត ៖ ឯកឧត្តម​ មាស​ សុភា​ ដឹកនាំសមាជិក​ សមាជិកាគណបក្សជាង៣ពាន់នាក់​ ដង្ហែក្បួនឃោសនាស្វែងរកសម្លេងឆ្នោតនៅខេត្តព្រះវិហារ

0
41


ដោយ,សាខាបក្សទី១២
ព្រះវិហារ ៖ ឯកឧត្តម​ មាស​ សុភា​ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ​ បានដឹកនាំសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា​ ក្រុងព្រះវិហារ​ និងស្រុកត្បែងមានជ័យ​ ប្រមាណជាង​ ៣ពាន់នាក់​ ដង្ហែរក្បួនឃោសនាស្វែងរកសម្លេងឆ្នោត​ ក្នុងថ្ងៃដំបូងនៃការបេីកយុទ្ធនាការឃោសនោះបោះឆ្នោតជ្រេីសតាំងតំណាងរាស្ដ្រ​ នីតិកាលទី៧​ ឆ្នាំ២០២៣​ ចេញពីពហុកីឡដ្ឋានខេត្តព្រះវិហារ​ ឆ្ពោះទៅកាន់មូលដ្ឋានភូមិ​ សង្កាត់​មួយចំនួននៃក្រុងព្រះវិហារ។

ក្នុងឱកាសនោះក៏មានវត្តមានអញ្ជេីញចូលរួមពីសំណាក់​ លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ៨​ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម​ គីម រិទ្ធី អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងបេក្ខជនតំណាងរាស្ត្របម្រុងមណ្ឌុលព្រះវិហារទាំង៦រូប ថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យសរុបជាង៣ពាន់នាក់។

លុះរសៀលថកងៃដដែលនោះដែរ ឯកឧត្តម គីម រិទ្ធី បានបន្តដឹកក្រុមការងារគណបក្សប្រជាជនកម្ពុជា ដង្ហែក្បួនជុំវិញក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ផងដែរ។

សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here