រដ្ឋមន្ដ្រីក្រសួងកសិកម្មចុះទស្សនកិច្ចក្រុមហ៊ុនដំណាំកសិឧស្សាហកម្មនៅខេត្តព្រះវិហារ

0
49


ដោយ,សារិទ្ធ
ព្រះវិហារ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះទស្សនកិច្ចក្រុមហ៊ុន ស៊ី.អេ.ឌី.អាយ ខូ អិលធីឌី ដែលវិនិយោគលើដំណាំកសិ-ឧស្សាហកម្ម ក្នុងការនាំយកវត្ថុធាតុដើម ទៅកែច្នៃផលិត ជាចំណីសត្វ ក្នុងខេត្តព្រះវិហារ ។
មានប្រសាសន៍ ក្នុងដំណើរទស្សនកិច្ច និងសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងបុគ្គលិក-កម្មករ នៅក្រុមហ៊ុនវិនិយោគដំណាំ កសិ-ឧស្សាហកម្ម ស៊ី.អេ.ឌី.អាយ លើដីសម្ប ទានសេដ្ឋកិច្ចរបស់រដ្ឋ ជាង៨ពាន់ហិកតា ស្ថិតនៅក្នុង ស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា គោលដៅសំខាន់របស់រដ្ឋាភិបាល ក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ច ទៅឱ្យ ក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍន៍ឱ្យរីកចម្រើនកាន់តែខ្លាំងលើវិស័យកសិកម្ម កសិ-ឱស្សាហកម្ម និងការ ចិញ្ចឹមសត្វជាដើម ឱ្យក្លាយជាកន្លែងផលិតដែលមិនត្រឹម តែសម្រាប់ការផ្គត់ផ្គង់នៅក្នុង ស្រុកប៉ុ ណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការនាំចេញទៅក្រៅប្រទេសផងដែរ។
ឯកឧត្តមក៏បានជម្រុញឲ្យគ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការការពារដីវិនិ យោគរបស់ក្រុមហ៊ុន ដែលជាដីរបស់រដ្ឋ កុំឲ្យប្រឈមនឹងការចូលទន្រ្ទានកាន់កាប់ដោយខុស ច្បាប់ ដើម្បីជំរុញឱ្យមានការអភិវឌ្ឍន៍លើដីសម្បទានសេដ្ឋកិច្ច ទៅតាមផែនការកំណត់របស់រាជ រដ្ឋាភិបាល ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញទៅពិនិត្យការសាងសង់ឃ្លាំងស្តុក និងម៉ាស៊ីនកែច្នៃផល ពោតដែល ប្រមូលបាន និងស្វែងយល់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធដាំដុះ ប្រព័ន្ធស្រោចស្រព ទឹក ការប្រើប្រាស់គ្រឿងចក្រដើរដោយប្រព័ន្ធបច្ចេកវិទ្យាស្វ័យប្រវត្តិដូចជា ត្រាក់ទ័រ យន្តហោះ ដ្រូន ដើម្បីប្រតិបត្តិការស្រោចស្រពទឹក ដាក់ជី បាញ់ថ្នាំការពារសត្វល្អិតចង្រៃ ព្យាបាលជំងឺ ដំណាំ និងប្រមូលផលដោយការប្រើប្រាស់គ្រឿងចក្រស្វ័យប្រវត្តិ ព្រមទាំងមធ្យោបាយដាំដុះ ដំណាំដែលអាចរក្សាគុណភាពដីប្រកបដោយនិរន្តរភាពផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមបានសម្ដែងការចាប់អារម្មណ៍ខ្ពស់ ចំពោះការដាំសណ្តែកសៀង ដែលកំពុងមានទីផ្សារខ្ពស់ និងអាចជួយបង្កើនគុណភាពដីសម្រាប់ការដាំដំណាំផ្សេងទៀត ដូច ជាពោតជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន ស៊ី.អេ.ឌី.អាយ កំពុងវិនិយោគលើដំណាំពោត សណ្តែក សៀង និងដំឡូងមី ដើម្បីកែច្នៃមុននឹងធ្វើការនាំចេញ ដែលបានសហការវិនិយោគ ជាមួយក្រុម ហ៊ុន ស៊ីភី គ្រុប ជាក្រុមហ៊ុនដ៏ធំមួយ ដែលមានភាពជោគជ័យខ្ពស់ ក្នុងការនាំយកវត្ថុធាតុដើម ទៅកែច្នៃផលិតជាចំណីសត្វ ដើម្បីនាំចេញទៅលក់លើទីផ្សារនៅក្នុងតម្លៃសមរម្យ ដើម្បីជួយ បង្កើននូវកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើន ប្រាក់ចំណូល ផ្ទាល់ដល់ក្រុមសហគមន៍ជាអ្នកផលិត។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រុមហ៊ុន ស៊ី.អេ.ឌី.អាយ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានបន្ដ ដំណើរ ចុះសិក្សាស្វែងយល់អំពីខ្សែសង្វាក់ផលិតកម្មនៃការកែច្នៃគ្រាប់ស្វាយចន្ទី របស់ក្រុមហ៊ុនសានតា ណា អាក្រូ ប្រដាក លីមីតធីត ដែលជាក្រុមហ៊ុនដ៏ធំមួយបាននិងកំពុងមានសកម្មភាពយ៉ាងមមា ញឹកក្នុងការកែច្នៃ វេចខ្ចប់គ្រាប់ស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រទេសចិន។

LEAVE A REPLY

Please enter your comment!
Please enter your name here