ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ប្រាប់​សមាជិក​បក្ស​ត្រូវ​រក្សា​គោលជំហរ​ឱ្យ​បាន​នឹងន​ និង​មាន​ភាព​ស្មោះត្រង់​ ហេីយ​នាំគ្នា​ទៅ​បោះឆ្នោត​នាថ្ងៃ​ទី​២៣ខាង​មុខ​នេះ​​

0
54


ដោយ លឹម សិលា
ត្កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល និង​ជា​ប្រធានគណៈកម្មាធិការគណបក្សខេត្ត​កំពង់ចាម​ បានថ្លែងប្រាប់​ សមាជិក​បក្ស​ទាំងអស់​ ត្រូវ​​រក្សា​គោលជំហរ​ឱ្យ​បាន​នឹងន​ និង​មាន​ភាព​ស្មោះត្រង់​ចំពោះ​បក្ស​ ហេីយ​ត្រូវ​ដឹកនាំ​​​បងប្អូន​កូនចៅ​​ឱ្យ​ទៅ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែល​នឹង​ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ​ ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ពោលគឺ​ត្រូវ​ផ្តោត​ទៅ​លើទិសស្លោក “អរគុណសន្តិភាព​ សមាជិកបក្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹក”​ ការ​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណបក្ស​ថ្មី​​ចំនួន​ ​២២៨នាក់​​ ដែល​មកពី​អតីត​សកម្មជន​គណបក្ស​នយោបាយ​នានា​ និង​អ្នក​​បម្រើ​សេវាកម្ម​ដឹក​ជញ្ជូន​ ក្នុង​ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​​ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែង​ថា​ រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧​នេះ​ ក្នុង​នោះគណបក្សមូលដ្ឋាន ក៏ត្រូវត្រៀមឃោសនិក ដើម្បីបកស្រាយ​ អំពីគោលនយោបាយគណបក្ស ហើយ​ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ​ ។​

ឯកឧត្តមប្រធានគណបក្សខេត្ត បានបន្តថា​ ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារ​ដ៏​សំខាន់ ដែល​ត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដល់សមាជិកបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ពីព្រោះថា​ ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់​ដូច​គ្នា​ ផងដែរ​ ។

គួរ​បញ្ជាក់​ថា​ ពិធី​បញ្ចូល​សមាជិក​ថ្មី​នេះ​ គឺ​មាន​​​អតីត​សកម្មជន​មកពី​គណបក្ស​ភ្លេីង​ទាន​ និង​​គណបក្ស​នយោបាយ​នានា​ ក្នុង​ខេត្តកំពង់ចាម​ ចំនួន​ ១៣០នាក់​ និង​បងប្អូន​បម្រើ​សេវាកម្ម​ដឹក​ជញ្ជូន​(​ អ្នក​រត់​ម៉ូតូឌុប​ )​ ចំនួន​ ​៩៨នាក់​ ដែល​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here