ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងឆ្លងកាត់ស្ទឹងពុទ្រាប្រវែង ១៤៤ម៉ែត្រx១១ម៉ែត្រ តភ្ជាប់រវាងឃុំពុទ្រា ស្រុកជ័យសែន និងឃុំរក្សា ស្រុករវៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

0
64


ដោយ.ណារិទ្ធ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្ដ្រី មាស សុភា រួមនិងប្រតិភូ អមដំណើរបានចុះត្រួតពិនិត្យ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងឆ្លងកាត់ស្ទឹងពុទ្រាប្រវែង ១៤៤ម៉ែត្រx១១ម៉ែត្រ តភ្ជាប់រវាងឃុំពុទ្រា ស្រុកជ័យសែន និងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន។

ស្ពានបេតុងឆ្លងកាត់ស្ទឹងពុទ្រា កាលពីដើមឡើយជាស្ពានដែក ដោយស្ពាននេះមានអាយុកាលយូរអង្វែង ហើយមានសភាពទ្រុឌទ្រោមផងនេះ ទើបរាជរដ្ឋាភិបាលបានប្រកាសរៀបចំកសាងនៅស្ពានថ្មីនេះឡើងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ហើយរួចរាល់ជាស្ថាពរនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ(កង១៨១ស្ពានថ្នល់)

LEAVE A REPLY

Please enter your comment!
Please enter your name here