លោកជំទាវ ញូង ចរិយា អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ការអភិវឌ្ឍប្រទេស គឺមិនអាចខ្វះពីការចូលរួមរបស់ស្ត្រីបាន​ទេ​ ហើយ​រាជរដ្ឋាភិបាល​បានដាក់ចេញ​នូវ​គោលការណ៍លើកកម្ពស់ស្ត្រីជាបន្តបន្ទាប់

0
67


ដោយ លឹម សិលា
កំពង់ចាម​:​ លោកជំទាវ ញូង ចរិយា អ៊ុន​ ចាន់ដា​ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា​ ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម​ បានថ្លែងថា​ ការអភិវឌ្ឍប្រទេស គឺមិនអាចខ្វះពីការចូលរួមរបស់ស្ត្រីបាន​ទេ​ យើងដឹងលឺ និងឃើញទាំងអស់គ្នាហើយ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយបញ្ញញាណរបស់ សម្ដេចតេជោ ពីមួយអាណត្តិទៅមួយអាណត្តិ បានដាក់ចេញ​នូវ​គោលការណ៍លើកកម្ពស់ស្ត្រី ជាបន្តបន្ទាប់។​ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីសម្ភោធស្នាក់ការសហគមន៍ទេសចរណ៍កែឆ្នៃវត្ថុអនុស្សវរីយ៍ នៅ​ភូមិកំពង់រលីង ក្រុង​កំពង់ចាម​ នាព្រឹកថ្ងៃទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែ​ លោកជំទាវ ញូង ចរិយា​ អ៊ុន​ ចាន់ដា​ បាន​កោតសរសើរ ក្នុងការខិតខំប្រឹងប្រែងរបស់គណៈកម្មការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ជាពិសេសបងប្អូន សហគមន៍ និងស្ត្រីដែលខិតខំរៀន បណ្ដុះបណ្ដាល កែឆ្នៃវត្ថុពីកំប្លោក ឬស្សី ស្លឹកត្នោត ទៅជាសម្ភារៈប្រើប្រាស់ វត្ថុអនុស្សវរីយ៍ផ្សេងៗ ក្នុងគោលបំណងដើម្បីដោះស្រាយជីវភាព បង្កើនប្រាក់ចំណូលបន្ថែមទៀត និងជួយកំណើនសេដ្ឋកិច្ចគ្រួសារក្នុងការលើកកម្ពស់ស្ត្រី​ ដើម្បីថែរក្សានូវសុខសន្តិភាព ស្ថិរភាព និងរក្សាការពារបាននូវអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយ​ក៏​សូម​សិក្សា អភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង ចំណេះជំនាញរបស់ខ្លួនជាប្រចាំ​ផងដែរ​ ។

លោកជំទាវ ញូង ចរិយា​ អ៊ុន​ ចាន់ដា​ ​បានថ្លែងថា​ ទោះបីជាប្រទេសយើងមានការរីកចម្រើនយ៉ាងនេះក្តី ក៏យើងនៅមានបញ្ហាប្រឈម និង ឧបសគ្គជាច្រើនរាប់មិនអស់ ដែលត្រូវតស៊ូពុះពារដោះស្រាយ ដែលទាមទារឲ្យយើង ទាំងអស់ គ្នា ត្រូវតែរួបរួមគ្នាអនុវត្តឲ្យបានល្អ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ដោះស្រាយរាល់ ការលំបាករបស់ប្រជាពលរដ្ឋឲ្យបានសមស្រប និងទាន់ពេលវេលា។

ជាមួយគ្នានោះ​ ​លោកជំទាវ ញូង ចរិយា​ អ៊ុន​ ចាន់ដា​ ​ក៏បាន​អំពាវនាវ​ដល់​បងប្អូនប្រជាពលរដ្ឋ សូម​អញ្ជើញ​ទៅ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាល ទី៧ ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ដោយផ្តោតលើទិសស្លោក “អរគុណសន្តិភាព” “សមាជិក បក្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹក”​ ព្រោះ​ពេលវេលា នៃការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ ដែល​នឹង​ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here