ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញចូលរួមពិធីប្រកាសតែងតាំងប្រធានមន្ទីរផែនការខេត្តព្រះវិហារ

0
53


ដោយ.សារិទ្ធ
ព្រួះវិហារ ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតនៅអគារសាលាខេត្តជាន់ទី៣ មានរៀប ចំពិធីប្រកាសតែងតាំងប្រធានមន្ទីរផែនការខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ដែលពិធីនេះផង ដែរក៏មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម ជាគណៈប្រតិភូអមដំណើរ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំង លោក លោកស្រី ជាអភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំកងកម្លាំងទាំង៣មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការនៃមន្ទីរផែនការខេត្ត ជាច្រើនរូបផងដែរ។

បន្ទាប់ពីទទួល បានសេចក្ដីប្រកាសនិងត្រា ពីឯកឧត្តមទេសរដ្ឋមន្ត្រី រួចមក លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរ ផែនការដែលទើបតែងតាំងថ្មី ក៏បានឡើងប្តេជ្ញាចិត្តនិង បង្ហាញនូវក្តី សោមនស្សសប្បាយរីករាយ ដែលទទួលបាននូវការផ្តល់សេចក្តីទុកចិត្ត ពីថ្នាក់ដឹកនាំខេត្ត និង ក្រសួង ពិសេសប្រមុខរាជរដ្ឋាភិបាល ក្នុងការតែងតាំងលោកស្រី ជាប្រធានមន្ទីរផែនការខេត្ត ព្រះវិហារ នាពេលនេះ។ លោកស្រីក៏បានប្តេជ្ញាគោរព ប្រតិបត្តិដោយភក្តីភាព ចំពោះបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ ស្របទៅតាមច្បាប់ បទ បញ្ជា លិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងប្តេជ្ញាចូលរួម ថែរក្សាការពារ សន្តិភាព កេរ្តិ៍ ដំណែល សមិទ្ធិផលដែលមានសព្វថ្ងៃ អោយស្ថិតស្ថេរគង់វង្សជារៀងរហូត។ ប្តេជ្ញាយ៉ាងមុតមាំ ក្នុងការអនុវត្ត និងគោរពតាមគោលការណ៍ណែនាំរបស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បង្កើន សាមគ្គីភាពផ្ទៃក្នុង ខិតខំបំពេញការងារ តាមតួនាទីភារកិច្ច សហការជាមួយមន្ត្រីតាមការិយាល័យ ជំនាញ ក្នុងការសិក្សាស្វែងយល់ ពីការវិវឌ្ឍននៃប្រព័ន្ធ បច្ចេកវិទ្យាថ្មីៗ ដើម្បីជម្រុញការងារ ក្នុងមន្ទីរអោយកាន់តែប្រសើរ និងបន្តកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ មន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុក ដើម្បីទទួលបានជោគជ័យនូវផែនការ ដែលថ្នាក់ដឹកនាំប្រគល់ជូន។

មានប្រសាសន៍នាឱកាសនោះ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានសម្តែង នូវការចូលរួមអបអរសាទរចំពោះលោកស្រីប្រធានមន្ទីរផែនការខេត្ត ដែលទើបបានតែងតាំងថ្មី និងបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោក សេង ប៊ុនរឿន អតីតប្រធានមន្ទីរ ផែនការចាស់ ដែលកន្លងមកលោកបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ និងទទួលបានការគោរពស្រលាញ់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានផ្តាំផ្ញើនិងជម្រុញទៅដល់ថ្នាក់ ដឹកនាំ និង មន្ត្រីនៃមន្ទីរផែនការខេត្តពិសេសប្រធានមន្ទីរដែលទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំយក ចិត្តទុកដាក់ដឹកនាំគ្រប់គ្រង និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអោយកាន់តែមានប្រសិទ្ធ ភាពខ្ពស់។ បន្ថែមពីនេះត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានល្អ ទាំងក្នុងមន្ទីរ ក៏ដូចជាតាមបណ្តាអង្គភាព ដែលស្ថិតនៅក្រោមឱវាទរដ្ឋបាលខេត្តព្រះវិហារ ទាំងមូលឱ្យ បានទូលំទូលាយ និងទទួលបានជោគជ័យរាល់ភារៈកិច្ច និងកាតព្វកិច្ចដែលថ្នាក់ដឹកនាំបាន ប្រគល់ជូន ជាពិសេសលើវិស័យផែនការនិងស្ថិតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here