ក្រុមការងារចលនាស្ដ្រីខេត្តព្រះវិហារ ចុះជួបសំណេះសំណាល ជាមួយស្ដ្រីបម្រើការ ងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកំសាន្ដចំនួនជាង៨០នាក់ នៅស្រុកគូលែន

0
53


ដោយ.សារិទ្ធ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនា ស្ដ្រីខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយស្ដ្រី ដែលកំពុងបម្រើការងារសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ មេការ និងម្ចាស់អាជីវកម្មផ្នែកសេវាកំសាន្ដ ក្នុងភូមិសាស្ដ្រស្រុកគូលែន ខេត្តព្រះវិហារ ប្រមាណជាង៨០នាក់ នៅសាលប្រជុំសាលាស្រុកគូលែន។

ក្នុងឱកាសនោះ លោកជំទាវ ខូយ ប៊ុនថាន និងក្រុមការងារ បានធ្វើការបញ្ជ្រាបទៅ ដល់ស្ដ្រីដែលបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានយល់ដឹង អំពីបញ្ហាផ្នែកសុខភាព ផ្នែក ជីវភាព ការពង្រឹង បណ្ដុះបណ្ដាលវិជ្ជាជីវ: គោលនយោបាយគាំពារសង្គម ជំនួយសង្គម កិច្ចការ ពារតាមផ្លូវច្បាប់ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខ និងផលប្រយោជន៍សង្គម ដល់បុគ្គលិកបម្រើការងារ សេដ្ឋកិច្ចក្រៅ ប្រព័ន្ធគ្រប់ៗរូប។

លោកជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្ដ្រីខេត្តក៏បានលើកឡើងថា ស្ដ្រីបម្រើការងារ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្ត អោយមានការរីកម្រើនទៅ មុខជាលំដាប់ ដែលក្នុងនោះសេវាកម្មក្លឹបកំសាន្ដ អាជីវកម្មខារ៉ាអូខេ និងបៀហ្គាឌិន គឺជាផ្នែក មួយមិនអាចខ្វះបាន សម្រាប់សកម្មភាពកំសាន្ដសប្បាយរបស់ភ្ញៀវទេសចរ ក្នុងពេលរាត្រី ដែល ជាការចូលរួមក្នុងការជំរុញសេដ្ឋកិច្ច និងផ្ដល់ប្រាក់ចំណូលដល់ម្ចាស់អាជីវកម្ម បុគ្គលិកបម្រើការ ងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទៅទាំងដោយផ្ទាល់ និងដោយប្រយោល។

ការអញ្ជើញជួបសំណេះសំណាលនាពេលនេះ បានបង្ហាញអោយឃើញពីការគិតគូរ និង យកចិត្តទុកដាក់បន្ថែមទៀត ពីរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ចំពោះបងប្អូនជាស្ដ្រីដែល កំពុងបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកំសាន្ដនៅក្នុងស្រុកគូលែន ក៏ដូចជាខេត្តព្រះវិហារ ទាំងមូល។

ក្នុងឱកាសនោះ លោកជំទាវ ខូយ ប៊ុនថាន ក៏បាននាំយកថវិកាដែលជាអំណោយរបស់ លោកជំទាវ សុខា គងពិសី គីមរិទ្ធី ជូនដល់ស្ដ្រីដែលបានចូលរួម ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ៥០,០០០រៀល និងក្រម៉ាចំនួន១ ដែលជាអំណោយរបស់លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ៨។

LEAVE A REPLY

Please enter your comment!
Please enter your name here