អរគុណសន្តិភាព ពិធីបើកការដ្ឋានកែលម្អផ្លូវដីក្រាលថ្មបំបែក ទទឹង ៤ម៉ែត្រ បណ្ដោយ ៩,៥០០ម៉ែត្រ នៅឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀងក្រោមអធិបតីភាពលោក ហែម សុីណា អភិបាលស្រុករំដួល

0
44

ដោយ.ថត ភារៈ
ស្វាយរៀង ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហែម ស៊ីណា អភិបាលស្រុករំដួល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានកែលម្អផ្លូវដីក្រាលថ្មបំបែកប្រវែង៩,៥០០ម៉ែត្រ ឆ្លងកាត់ភូមិចក ភូមិស្វាយរូង ភូមិឆ្អឹងពស់ ភូមិលាក់រាជា និងភូមិចំបក់កោង ដែលស្ថិតនៅក្នុងឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

ក្នុងឱកាសនោះលោក ហែម សុីណា អភិបាលស្រុករំដួលបានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់ឯកឧត្តម ខ្វាន់ ស៊ាម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល មិនតែប៉ុណ្ណោះ
គាំទ្រនិងឧបត្ថមជាថវិការនិងផ្ដល់អាគារមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ក៏ដូចជាសមិទ្ធិផលនានាជាច្រើនទៀតនៅទូទាំងស្រុករំដួលផងដែរ។

នៅក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានក្រើនរំលឹក និងជំរុញដល់ប្រជាពលរដ្ឋទាំងអស់កុំព្រលែងសត្វពាហៈហនៈដែលចិញ្ចឹមពាសវាល ពាសកាល និយាយជារួមគឺរួមគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលកើតមានឡើងនៅមូលដ្ឋានហើយ ក៏មិនត្រូវសាងសង់សំណង់នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈ ដើម្បីបរិស្ថានស្អាត មានសោភណ្ឌភាពល្អ ពីព្រោះថាសំរាម គឺជាបញ្ហាប្រឈមរួមដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ដោះស្រាយមិនអាចខ្វះបាន នាពេលបច្ចុប្បន្ននេះ។

លោក ហែម សុីណា អភិបាលស្រុករំដួល បានបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ទើបធ្វើឲ្យមូលដ្ឋានមានការអភិឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ហើយក៏មិនប្រកាន់និន្នាការនយោបាយនោះដែរ គឺត្រូវបម្រើសេវាជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានហើយអ្វីដែលសម្រេចបាននោះគឺវាអាស្រ័យដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរ។

លោក បានបន្ថែមទៀតថា ផ្លូវមួយខ្សែដែលបើកកាដ្ឋាននាពេលនេះ ដោយពីមុនផ្លូវគឺមានសភាពតូចចង្អៀត និងខូចខាតច្រើនហើយនៅរដូវវស្សាស្ថានភាពផ្លូវគឺមានទឹកដក់ និងរអិលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវដូចនេះហើយ ពេល ការពង្រីក និងកែលម្អផ្លូវដីក្រាលថ្មបំបែកនាពេលនេះ សុំការយោគយល់ ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវចូលរួមសហការក្នុងការអនុត្តគម្រោង ហើយនៅពេលផ្លូវនេះបានស្ថាបនារួចហើយ សូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ ដើម្បីគេចផុតនូវការគ្រោះថ្នាក់ចរាចរណ៍ មិនថានៅទីប្រជុំជន ឬជនបទនោះឡើយ។

ជាមួយគ្នានេះ លោក ហែម សុីណា អភិបាលស្រុកក៏បានលើឡើងពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ពិសេស លោកបានសំណូមពរឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយត្រូវគិតថាផ្លូវជាសម្បត្តិរួម ដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយមិនតែប៉ុណ្ណោះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។ ជាចុងបញ្ចប់លោក ហែម សុីណា អភិបាលស្រុករំដួល ក៏បានបញ្ជាក់ផងដែរថា នាថ្ងៃអនាគត នៅតាមភូមិ ឃុំ ក្នុងស្រុករំដួលយើង គឺលេងកែលម្អផ្លូវដីក្រាបថ្មបំបែកទៀតហើយ យើងធ្វើគម្រោងថ្មីគឺចាក់ប៉េតុងយកតែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here