ឯកឧត្តម គីម រិទ្ធី អញើញបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ០១ខ្សែប្រវែង ១.២០០ម៉ែត្រ និងសម្ភោធសមិទ្ធផលផ្លូវនានា ក្នុងក្រុងព្រះវិហារ

0
51


ដោយ.សារិទ្ធ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ០១ខ្សែប្រវែង ១.២០០ម៉ែត្រ និងសមិទ្ធផលផ្លូវនានាក្នុងក្រុងព្រះវិហារ។ពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់ អភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ មូលដ្ឋាន នឹងប្រជាពលរដ្ឋជាច្រើនរូបទៀត ដែលធ្វើឡើងនៅចំណុចផ្លូវចូលទៅកាន់ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ បានអោយដឹងថា គណៈអភិបាល ក្រុមប្រឹក្សា ក្រុង បាននឹងកំពុង់ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងដែនសមត្ថកិច្ចប្រកប ដោយទំនួលខុសត្រូវខ្ពស់ និងបានពុះពារជំនះឧបសគ្គ ការលំបាកបញ្ហាប្រឈមដែលកើត ឡើងក្នុងរដ្ឋបាលដែនដីរបស់ខ្លួន ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធិភាព តម្លាភាពនិងឆាប់រហ័ស។ជាក់ស្ដែង សមិទ្ធផលសម្រេចបានសំរាប់ឆ្នាំ២ ០២២   -២០២៣នេះ រដ្ឋបាលក្រុងព្រះវិហារសម្រេចបាននូវបេសកកម្មរបស់ខ្លួន ក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាផ្លូវថ្នល់ ស្ពាន ទឹក ភ្លើង នឹងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀតក្នុងក្រុងព្រះវិហារ។លោកបន្តថា ទោះបីជាសម្រេចបានសមិទ្ធផលជាច្រើនក៍ដោយ ក៍នៅមានបញ្ហាប្រឈម និងកិច្ចការថ្មីៗមួយចំនួនទៀតដែលទាមទារឲ្យមានការចូលរួម សហការពីមន្ទីរអង្គភាព អង្គការដៃគូរ ជាពិសេសថ្នាក់ដឹកនាំខេត្ត និងក្រសួង ក្នុងការដោះស្រាយ បញ្ហាប្រឈមសំណូមពររបស់ប្រជាពលរដ្ឋ ពង្រឹងការផ្តល់សេវាសាធារណៈ និងកិច្ចការអភិវឌ្ឍ មូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពជូនដល់ប្រជាពលរដ្ឋក្នុងមូល ដ្ឋានរបស់ខ្លួនស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៤ ។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បាន សម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុង ក្រុងព្រះវិហារដែលនឹងទទួលបាននូវសមិទ្ធផលថ្មីមួយទៀត បន្ថែមទៅលើសមិទ្ធផលថ្មីៗ ផ្សេងៗជាច្រើនទៀត ដែលរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត-ក្រុង-ស្រុក តែងតែបាន គិតគូរ ពីតម្រូវការនានានៅមូលដ្ឋានជាប្រចាំតាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដោយផ្តើម ចេញពីទីប្រជុំជនឆ្ពោះទៅកាន់ជនបទ។

ជាក់ស្តែង សមិទ្ធផលដែលត្រូវបើកការដ្ឋានសាងសង់ថ្មីមួយទៀតនាពេលនេះ គឺផ្លូវ ក្រាលក្រួសក្រហម ០១ខ្សែប្រវែង ១.២០០មែត្រ និងសម្ភោធដាក់អោយប្រើប្រាស់នូវសមិទ្ធផល ផ្លូវនានា ក្នុងនោះរួមមាន ហេដ្ឋារចនាសម្ព័ន្ធដែលសម្រេចបានក្នុងឆ្នាំ២០២២ មានផ្លូវក្រាលកៅ ស៊ូប្រភេទAC ផ្លូវក្រាលកៅស៊ូប្រភេទDBST ការដាក់លូ ហើយបាននឹងកំពុង់អនុវត្តបន្តសម្រាប់ ឆ្នាំ២០២៣នេះ ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាច្រើនទៀត។

ជាមួយនេះ ឯកឧត្តមក៏បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋបន្តចូល រួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត-ក្រុង-សង្កាត់ ក្នុងការអនុវត្តគោលនយោបាយកំណែ ទម្រង់ការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលនៅមូលដ្ឋាន។ចូលរួមថែរក្សា សុខសន្តិភាព និងរាល់សមិទ្ធិផលនានាដែលសម្រេចបានរបស់រាជរដ្ឋាភិបាល សំដៅធានាអោយបាននូវការរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយសុខដុមនីយកម្ម ទំនើបកម្ម និងភាពរុងរឿងចម្រុង ចម្រើនលើគ្រប់វិស័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here