ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី ប្រាប់​សមាជិក​បក្ស​ស្រុកចំការលើ​​ ត្រូវ​​ក្តាប់​ឱ្យ​ជាប់​អំពី​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​​ ដើម្បីដណ្តើមជ័យជំនះលើការបោះឆ្នោត​តំណាង​រាស្ត្រឆ្នាំ២០២៣

0
54


ដោយ លឹម សិលា
កំពង់ចាម​:​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បានថ្លែង​ប្រាប់​ សមាជិក​បក្ស​ស្រុកចំការលើ​​ ត្រូវ​​ក្តាប់​ឱ្យ​ជាប់​អំពី​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​ និង​​ក្តាប់​ឱ្យ​បាន​​ផែនការ​សកម្មភាព​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ខេត្ត​ រួម​នឹង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ដែល​បាន​ធ្វើ​កន្លង​មក​ ដើម្បីត្រៀមខ្លួនឲ្យបានល្អក្នុងការដណ្តើមជ័យជំនះលើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុននេះ។ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីជួបសំណេះសំណាលជាមួយ​ប្រធាន អនុប្រធានក្រុមបក្ស និងសមាជិក​ សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុក​ចំការលេី​ ប្រមាណ​ជាង​៨០០០នាក់ នាព្រឹកថ្ងៃទី​២៥ ខែមិថុនា​ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តមវេជ្ជបណ្ឌិត​ យឹម ឆៃលី បានថ្លែងថា​ ប្រជាជនកម្ពុជាបានជឿជាក់យ៉ាងមោះមុតលើការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបញ្ចប់សង្រ្គាមនៅកម្ពុជា តាមនយោបាយឈ្នះ ឈ្នះ នាំប្រទេសជាតិឱ្យចេញផុតពីស្រមោលនៃអតីតកាលដ៏ខ្មៅងងឹត និងឈឺចាប់បំផុត មកកាន់សម័យដ៏ភ្លឺថ្លាដែលពោរពេញដោយក្តីសង្ឃឹម និងបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតបច្ចុប្បន្ន ពោលគឺ​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី គឺជាមហារដ្ឋបុរសមួយរូបដែលមានឆន្ទៈមោះមុត និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ដើម្បីដឹកនាំ និងកសាងប្រទេសជាតិយើង​ នេះគឺជាប្រវត្តិសាស្រ្តមួយដែលគ្មាននរណាម្នាក់អាចមើលរំលងបាន​ ។

ជាមួយគ្នានោះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី​ ក៏បានថ្លែង​ថា​ ចំពោះ​​គោលនយោបាយ​យុទ្ធសាស្ត្រ​​របស់​គណបក្ស​ ត្រូវ​ក្តាប់​ឱ្យ​បាន​​ច្បាស់​​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​មួយ​ ដែល​មាន​បទពិសោធន៍​គ្រប់គ្រាន់​ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​ គឺ​ការ​បោះឆ្នោត​៥ឆ្នាំ​ម្តង​ ប្រកប​ដោយ​ភាព​ជោគជ័យ​ ធ្វើ​ឱ្យ​ប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ឋិសេរីភាពពេញលេញ រស់នៅប្រកបដោយភាពសុខក្សេមក្សាន្តក្រោមម្លប់សន្តិភាពដ៏ពេញបរិបូរណ៏។ និង​សូម​ឱ្យ​បន្ត​ចូលរួម​ពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ដោយចាត់គ្រប់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧបាយកលដែលប៉ុនប៉ងធ្វើឱ្យរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោតនៅកម្ពុជា​ ហើយ​បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិ និងគាំទ្រឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here