អតីតសកម្មជន​បក្សភ្លេីងទៀន​ អស់ជំនឿ​ជាបន្តបន្ទាប់​ សម្រេចផ្តួលរម្លំស្លាកបក្សភ្លេីងទៀនចេញពីមុខផ្ទះ

0
49


កំពង់ចាម​:​ អតីតសកម្មជនគណបក្សភ្លេីងទៀន​ បានលាលែង​ និងឈប់គាំទ្រការដឹកនាំបែបបោកប្រាស​ប្រជាពលរដ្ឋ​ ជាពិសេសគឺ​ មេដឹកនាំ​រត់ចោលស្រុក​ លោក​ សម​ រង្សី។

ជាក់ស្ដែង​ នៅរសៀល​ ថ្ងៃ​ទី២៤​ ខែមិថុនា​ ឆ្នាំ​២០២៣​ អតីតសកម្មជនចំនួន២គ្រួសាររស់នៅស្រុកបាធាយ​ ខេត្តកំពង់ចាម​ បាននាំគ្នារួមជាមួយបក្សពួកបានសម្រេចចិត្តលាលែងពីបក្សភ្លេីងទៀន​ និងអស់ជំនឿជឿលេីការដឹកនាំមេដឹកនេះទៀតហេីយ។

លោក​ ជ្រៃ​ វ៉េត​ អាយុ៤៧ឆ្នាំ​ និងប្រពន្ធឈ្មោះ​ ឡេន​ ម៉ុន​ អាយុ៤៨ឆ្នាំ​ ព្រមទាំងកូនចំនួន៣នាក់មានលោក វ៉េត​ វឿន​ ,លោក​ វ៉េត​ សុវណ្ណ​ និងលោក​ ជួន​ ជាត​ រស់នៅក្នុងភូមិស្តុបធំ​ ឃុំតាំងក្រសាំង​ ស្រុកបាធាយ​ ខេត្តកំពង់ចាម​ ដែលមានស្លាកគណបក្សភ្លេីងទៀន​ពីមុខផ្ទះ​ តែពេលនេះសម្រេចចិត្តថាឈប់ជឿទៀតហេីយ​ លោក​ សម​ រង្សី​ ប្រេីនយោបាយបោកប្រាស​ និងតែងតែញុះញ៉ុងប្រជាពលរដ្ឋឲ្យស្អប់អាជ្ញាធរ សមត្ថកិច្ច និងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈ​មេដឹកនាំរូបនេះរត់ចោលស្រុក។ លោក​ ជ្រៃ​ វ៉េត​ បញ្ជាក់​ថា​ ចាប់ពីពេលតទៅ​ គ្រួសារលោកដកស្លាកពីមុខផ្ទះចោលតែម្តង។

ទន្ទឹមនឹងនេះដែរ​ គ្រួសារចំនួន២ទៀត​ សម្រេចចិត្តនាំគ្នាដកស្លាកគណបក្សភ្លេីងទៀន​ ចេញពីមុខផ្ទះ​តែម្តង​ ព្រោះវាគ្មានប្រយោជន៍​ ។ លោក​ ហុន​ សុខម៉ាច​ និងប្រពន្ធ​ ឈ្មោះ​ យុន​ វ៉ាន់ដា​ និងលោក​ អឿ​ មុត​ និងប្រពន្ធឈ្មោះ​ តៃ​ ម៉េងហំ​ មានទីលំនៅរស់នៅក្នុងភូមិជ្រែក​ ឃុំបាធាយ​ ស្រុកបាធាយ​ បានអស់ជំនឿ​ និងឈប់គាំទ្រគោលនយោបាយបក្សភ្លេីងទៀតហេីយ។

LEAVE A REPLY

Please enter your comment!
Please enter your name here