ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ ៖​ គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ជា​អ្នក​រំដោះប្រទេសជាតិ និងប្រជាជនចេញផុតពីវាលពិឃាត ហើយ​បានដឹកនាំ កសាង អភិវឌ្ឍន៏ប្រទេសជាតិ

0
43

កំពង់ចាម​:​ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រធាន អនុប្រធានក្រុមបក្ស និងសមាជិក​ សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុក​កងមាស​ ប្រមាណ​ជាង​ ៨០០០នាក់ នាព្រឹកថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម​ បានថ្លែងថា​ គណបក្សប្រជាជនកម្ពុជា គឺជាអ្នកដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៏ប៉ុលពត រំដោះប្រទេសជាតិ និងប្រជាជនចេញផុតពីវាលពិឃាត និងការកាប់សម្លាប់ដ៏សាហាវយ៉ង់ឃ្នង ហើយ​បានដឹកនាំ កសាង អភិវឌ្ឍន៏ប្រទេសជាតិពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៏លើគ្រប់វិស័យ​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ បានថ្លែងថា​ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើ​ឱ្យ​មានការឯកភាពជាតិ ឯកភាពទឹកដី រក្សាបាននូវស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សណ្តាប់ធ្នាប់សង្គម បង្កើតបាននូវលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ឋិសេរីភាពពេញលេញ រស់នៅប្រកបដោយភាពសុខក្សេមក្សាន្តក្រោមម្លប់សន្តិភាពដ៏ពេញបរិបូរណ៏។ ដូច្នេះ​យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាការពារសុខសន្តិភាពដែលរកបានដោយកម្រនេះ​ឱ្យ​បានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ​ ។
ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ បាន​បន្ត​ថា​ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានជោគជ័យធំៗជាច្រើន​ ក្នុងនោះ​ជោគជ័យដែលមតិជាតិ និងអន្តរជាតិ កោតសរសើរយ៉ាងខ្លាំងក្លានោះ គឺជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការៀបចំព្រឹត្តិការណ៏ស៊ីហ្គេម និងប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រ ក្រោមទិសស្លោក “កីឡារស់ក្នុងសន្តិភាព” ធ្វើ​ឱ្យ​អន្តរជាតិស្ងើចសរសើរ ពីសមត្ថភាព និងភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។​ ពិសេស​ថ្មីនេះ រាជរដ្ឋាភិបាល បានសម្រេចស្តារព្រែកជីកពីទន្លេបាសាក់ ទៅសមុទ្រ ដែលមានឈ្មោះថា “ព្រែកជីកហ្វូណន តេជោ” ដែលនឹងផ្តល់អត្ថប្រយោជន៏ដ៏ច្រើនដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងការដឹកជញ្ជូនតាមផ្លូវទឹក។ សមិទ្ឋផលទាំងអស់នេះ សុទ្ឋតែកើតឡើងក្រោមមគ្គុទេសគ៍​ ដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពភ្លឺស្វាង និងប៉ិនប្រសព្វ មានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ដូច្នេះ​យើងទាំងអស់គ្នាត្រូវតែបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិ និងគាំទ្រឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here