លោកអភិបាលស្រុករំដួល បានអញ្ជើញបើកការដ្ឋានគម្រោងកែលម្អផ្លូវក្រាលថ្មបំបែកប្រវែង៦,១០៥ម៉ែត្រ ឆ្លងកាត់៣ភូមិ គម្រោងមូលនិធិឃុំឆ្នាំ២០២៣នៅក្នុងឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង

0
49


ដោយ.ថត ភារៈ
ស្វាយរៀង ៖ នៅព្រឹកថ្ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហែម សុីណា អភិបាលស្រុករំដួល បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកការដ្ឋានគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែក ប្រវែង៦,១០៥ម៉ែត្រនឹងមាន ទទឹង៤ម៉ែត្រ ដែលមានកម្រាស់ ០,១៥ម៉ែត្រ មួយកន្លែងឆ្លងកាត់ចំនួន៣ភូមិ គឺភូមិទួលទ្រា ភូមិទួលសាលានិងភូមិព្រះអង្គកែវ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជើញចូលរួមពី៖មន្ដ្រីបច្ចេកទេសខេត្ដប្រចាំស្រុករំដួល,មន្ត្រីលិទ្ធកម្មគាំទ្រឃុំ,លោក ប្រធានក្រុមហ៑ុន ,លោក មេឃុំ ,លោកនាយប៉ុស្តិ៍រដ្ឋបាល,លោក មេភូមិ, នឹងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ ។

មានប្រសាសន៍ក្នុងពិធីនោះ លោក ហែម ស៊ីណា អភិបាលស្រុករំដួល ក៏បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរខេត្តស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជានិច្ចដូចជាបញ្ហា ផ្លូវ ទឹក ភ្លើង នឹងបញ្ហាការធ្វើដំណើរនៅលើដងផ្លូវឆ្លងកាត់ទៅវិញទៅមកជាពិសេសនោះទៅទៀត ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹង ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ គ្រប់កាលៈទេសៈ ។

លោកហែម សុីណា អភិបាលស្រុក ក៏បានបន្តទៀតថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពេលបានផ្លូវល្អហើយងាយស្រួលក្នុងការធ្វើដំណើរ សូមបងប្អូនជួយចូលរួមថែរក្សាឲ្យបានគង់វង្សទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជាផ្លូវរបស់យើងទាំងអស់គ្នា មិនមែនជាផ្លូវរបស់បុគ្គលណាម្នាក់ឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ នឹង ជាពិសេសទៀតនោះគឺនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះសូមបងប្អូនអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាកុំបីខាន ។

លោក ហែម ស៊ីណា អភិបាលស្រុករំដួល បានផ្ដាំផ្ញើដល់ម្ចាស់ក្រុមហ៊ុនក្រោយទទួលបានពីការសម្ពោធបើកការដ្ឋានហើយដំណើរការចាប់ពីថ្ងៃនេះតទៅគឺធ្វើយ៉ាងណាតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកហែម ស៊ីណា ក៏បានភ្ជាប់ចំណងដៃ ជាអនុស្សាវរីយ៍ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនេះគឺក្នុងម្នាក់ទទួលបានក្រមា១និងសារ៉ុង១ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here