ពិធីសំណេះសំណាលជាមួយគ្រូបង្រៀន គ្រូពេទ្យ និងថ្នាក់ដឹកនាំអនុសាខាសមាគ នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ

0
74




ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាលជាមួយក្រុមគ្រូបង្រៀន គ្រូពេទ្យ និងថ្នាក់ដឹកនាំអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក្រោមអធិបតី ភាពឯកឧត្តម គីម រិទ្ធី ប្រធានគណៈចលនាមហាជនខេត្ត និងជាអភិបាលខេត្ត លោកជំទាវ សុខា គងពិធី ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត លោកជំទាវ ចឹក ហេង អនុ ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ និងមាន ការចូលរួមពីប្រធាន អនុប្រធានក្រុមចលនាស្ត្រីខេត្ត អនុប្រធានសាខាសមាគមនារីខេត្ត គ្រូ បង្រៀន និងគ្រូពេទ្យជាស្ត្រីប្រមាណជា ៤០០នាក់ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះវិហារ ។
លោកស្រី ប៉ាង រ៉ាវី ប្រធានសាខាសមាគមនារីខេត្ត បានរាយការណ៍សង្ខេបអំពីសកម្ម ភាពមួយចំនួនដែលសាខាសមាគមនារីបានអនុវត្តក្នុងឆ្នំា២០២៣ មានដូចជា បានចូលរួមការ ងារមនុស្សធម៌ដើម្បីជួយជនរងគ្រោះ ស្រី្តមេម៉ាយ ក្មេងកំព្រា ស្ត្រីសម្រាលកូន ស្ត្រីក្រីក្រ អ្នក ជំងឺគ្មានទីពឹង ស្រី្តរងគ្រោះក្នុងអំពើហឹង្សាផ្សេងៗបានចំនួន ១១៥លើក បានជួបសំណេះ សំណាលជាមួយបុគ្គលិកបំរើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួន ០៣លើក ដែលមានចូល រួមសរុបចំនួន ១៩៣នាក់ បានចុះធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុង គ្រួសារ និងកិច្ចការពារជនរងគ្រោះ ច្បាប់ស្តីពីការជួញដូរមនុស្ស អំពើអាជីវកម្មផ្លូវភេទ ការ ចំណាកស្រុកដោយខុសច្បាប់ និងការបញ្រ្ជាបយេនឌ័រចំនួន ៣៣លើក ដែលមានអ្នកចូលរួម សរុបចំនួន ៨,៨៩០នាក់ ។
បន្ទាប់ពីលោកជំទាវសុខា គងពិសី ប្រធាកិត្តិយសសាខាសមាគមនារីខេត្តមានចំណាប់ អារម្មណ៍រួចមក ឯកឧត្តម គីម រិទ្ធី ប្រធានគណៈចលនាមហាជនខេត្ត បានអាននូវសមិទ្ធផល ដែលគណៈបក្សប្រជាជនកម្ពុជាបានធ្វើ និងកំពុងធ្វើ និងប្តេជ្ញាចិត្តបន្តធ្វើគឺមាន ៨ចំណុចក្នុង គោលនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជា ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនទាំង អស់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ យើងទាំងអស់គ្នាត្រូវនាំបងប្អូនទៅបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្តេតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជា បេក្ខភាពនាយករដ្ឋមន្តី្រសម្រាប់ពេលអនាគត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here