លោកហែម សុីណា អភិបាលស្រុករំដួល បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលមានភាពខ្វះខាត ២គ្រួសារ នៅឃុំមុឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង

0
48

ដោយ.ថត ភារៈ:
ស្វាយរៀង ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហែម ស៊ីណា អភិបាល នៃគណៈអភិបាលស្រុករំដួល  បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ០១គ្រួសាររស់នៅភូមិអង្គពក និងប្រជាពលរដ្ឋពិការភាព ០១គ្រួសា ទៀត រស់នៅភូមិវាល ដែលស្ថិតនៅក្នុងឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកហែម សុីណា អភិបាលស្រុករំដួល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

ទន្ទឹមនេះ លោកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរសព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ហើយត្រូវថែរក្សាសុខភាពយើងឱ្យបានល្អ និងអនាម័យឲ្យបានស្អាតជាប្រចាំ។

លោកហែម សុីណា អភិបាលស្រុករំដួល ក៏បានបញ្ជាក់ថា អំណោយដែលបានចែកជូនចំនួន ២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ កំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ២ដប កំសៀវដាំទឹក ១ ឆ្នាំងបាយ-សម្ល ២ សារុង១ ក្រម៉ា ១ និងថវិកា ១០ ម៉ឺនរៀល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here