លោកហែម សុីណា អភិបាលស្រុករំដួល អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យបង្អែកសាមគ្គីរំដួល

0
53


ដោយ.ថត ភារៈ
ដស្វាយរៀង ៖ លោកហែម សុីណា អភិបាលស្រុករំដួលបានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យបង្អែកសាមគ្គីរំដួល កាលពីថ្ងៃអាទិត្យ ១ កើត ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ក្នុង
ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គលនិងទិវាលោកឪពុក ។

ពិធីនេះមានការចូលរួមពី៖ លោក​វេជ្ជ​បណ្ឌិត​ សាន់​ សុធា​វុធ​ ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល,កងកម្លាំងទាំងបី លោក​ ​ មេឃុំ ព្រម​ទាំង​បុគ្គលិក​ក្រោម​ឱវាទ​របស់​មន្ទីរ​ពេទ្យ​បង្អែក​ សាមគ្គី​រំរំដួល។

លោកហែម សុីណា ថ្លែងស្នើរដល់ក្រុមគ្រូពេទ្យសូមផ្តល់ស្នាមញញឹមដល់អ្នកជំងឺនិងព្យាបាលដោយក្រមសីលធម៍និងវិជ្ជាជីវៈ ដោយគ្មានការរើសអើង។

លោកបានថ្លែងនូវការកោត​សរសើរ​ចំពោះ​សកម្មភាព​ការងារ​ និង​គុណភាព​នៃ​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​របស់​ក្រុម​គ្រូ​ពេទ្យ​ ដែល​ប្រសិទ្ធ​នាម​ថា​ “ជា​កង​ទ័ព​អាវ​ស​ជួរ​មុខ”​ ដែល​បាន​លះបង់​កម្លាំង​កាយ​ ចិត្ត​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដង្កាត់​ផ្សេង​ៗ​ និង​ជំងឺ​ឆ្លង​សកល​កន្លង​មក ដោយគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលក្រុមគ្រូពេទ្យយើងបានដាក់វេនប្រចាំការដើម្បីពិនិត្យសុខភាពប្រជាពលរដ្ឋក៏ដូចជាព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋបានយ៉ាងល្អ។

លោកហែម សុីណា បានបន្តថា មានសុខភាពល្អ អាចធ្វើកិច្ចការងារអ្វីៗបានទាំងអស់ ទាំងសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ កាលណាសុខភាពយើងទ្រុឌទ្រោមការងារអ្វីគឺត្រូវបាត់បង់ ដូច្នេះការរស់នៅរបស់ប្រជាពលរដ្ឋសព្វថ្ងៃ ត្រូវការកត្តាពីរសំខាន់គឺសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយ ដែលសុខភាពទាំងពីរនេះមិនអាចខ្វះមួយណាបាននោះឡើយ។

ជាមួយគ្នានេះ លោកអភិបាលស្រុករំដួលបានថ្លែង​ផ្តាំ​ផ្ញើ​ដាស់តឿន​​ដល់​ក្រុម​គ្រូ​ពេពេទ្យ ត្រូវ​ចេះ​អភិវឌ្ឍ​សមត្ថភាព​ បច្ចេកទេស​ របស់​ខ្លួន​ឲ្យ​បាន​ជា​ប្រចាំ ត្រូវ​មាន​សុខភាព​ល្អ​មាំមួន​ មាន​ប្រជាប្រិយ​ភាព ប្រឹងប្រែង​ធ្វើការ​ងារ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ពិត​ប្រាកដ គិលាន​សង្រ្គោះ​ត្រូវ​ត្រៀម​ប្រតិបត្តិ​ការ​ និង​យាម​ប្រចាំការ​ ២៤​ម៉ោង​/២៤ ម៉ោង​។

ក្នុងឱកាសនោះលោកហែម សុីណា ចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដោយបានជូនថវិកាក្នុងម្នាក់ៗទទួលបាន ១.ម៉ឺនរៀលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here