ឧត្តមសេនីយ៍ត្រី កង សៅគុណ ស្នើសូមដល់ក្រុមអ្នកបង្កើតបទល្មើសធនធានធម្មជាតិខុសច្បាប់ ឈប់បានក៏ឈប់ទៅ កុំយកឲកាស់មុនពេលបោះឆ្នោត

0
82

ព្រះវិហារ ៖ ក្រោយពីទទួលបាននៅបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សេចក្ដីសម្រេចស្ដីអំពីការបង្កើតអនុគណៈកម្មការខេត្តដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារដែលមានឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជាប្រធាន បានដាក់បទបញ្ជាយ៉ាងតឹងរឹងក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនានាដែលកំពុងកើតមានក្នុងខេត្តព្រះវិហារ ។ បច្ចុប្បន្នការចុះបង្ក្រាបរ៉ែមាស អនាធិតេយ្យអត់ច្បាប់ក្នុងតំបន់ភ្នំអន្លងត្រូវបានបង្ក្រាប់បានប្រមាណជាជាង៩០%(កៅសិបភាគរយ)ហើយ ។ ការកាប់គាស់ ប្រើគ្រឿងចក្រ ទន្រ្ទានដីព្រៃ និងកាប់ឈើខុសច្បាប់ ត្រូវបានចុះបង្ក្រាប់បានជាច្រើនករណីហើយដែរ។

នៅរសៀលថ្ងៃទី១៧ខែមិថុនានេះដែរ ឧត្តមសេនីយ៍ត្រី កង សៅគុណបានដាក់កំលាំងត្រួតពិនិត្យតាមគោលដៅព្រំប្រទល់ ឃាត់បានរថយន្ដដឹកសិប្បកម្មកែច្នៃអត់ច្បាប់បានចំនួន២គ្រឿងនៅស្នាក់ការសន្តិសុខអាវុធហត្ថព្រំប្រទល់ព្រះវិហារ-កំពង់ធំ ប្រគល់ជូនមន្ត្រីបរិស្ថាន ដែនជំរកសត្វព្រៃបឹងពែរចាត់ការតាមនិតិវិធីច្បាប់។

រថយន្ដបង្ក្រាបបានខាងលើ
១.រថយន្ដធន់ត្រា(តូច) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AV-1271ដឹកក្ដាចាស់ទុំអត់ច្បាប់។
២.រថយន្ដធនត្រា(ធំ) ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ2BL5981ដឹកសិប្បកម្មកែច្នៃអត់ច្បាប់។

ឧត្តមសេនីយ៍ត្រី កង សៅគុណ បានបញ្ជាក់ថា គ្រប់សិប្បកម្មអត់ច្បាប់ មិនថានៅកន្លែង ធ្វើសិប្បកម្ម ឬដឹកចេញតាមរថយន្ដនោះទេគីខុសច្បាប់ទាំងស្រុង ហើយបាត់ថវិការចំណូលចូលរដ្ឋថែមទៀត ហេតុដូចនេះហើយគ្រប់សិប្បកម្ម និងដេប៉ូលក់គ្រឿងសង្ហារឹមសិប្បកម្មឈើកែច្នៃត្រូវរត់ច្បាប់បង់ពន្ធចូលរដ្ឋឲបានត្រឹមត្រូវតាមច្បាប់អនុញាតិ។ ចំពោះបងប្អូន ឬអ្នកស៊ីឈ្នួលដឹកគ្រឿងសង្ហារឹមសិប្បកម្មឈើកែច្នៃ ត្រូវសួររកច្បាប់ទំលាប់ពីម្ចាស់អ្នកលក់ឲបានត្រឹមត្រូវ ជាសវៀងនៅរបស់ខុសច្បាប់ ដូចនៅថ្ងៃនេះត្រូវបានឃាត់រថយន្ដ២គ្រឿងខាងលើដឹកគ្រឿងសង្ហារឹមឈើកែច្នៃអត់ច្បាប់។ បើបងប្អូននៅតែបន្តដឹកដោយគ្មានលិខិតអនុញាតិ ក្រុមការងារយើងខ្ញុំនិងបន្តបង្ក្រាបបន្តទៀតមិនថាយប់ឬថ្ងៃនោះទេ ព្រោះជាតួនាទី។

ឧត្តមសេនីយ៍ត្រីមេបញ្ជាការបាន ផ្ញើសារទៅកាន់ក្រុមឪកាសនិយម ដើរបំផុសបំផុលឲប្រជាពលរដ្ឋចូលទៅកាប់រៀនដីព្រៃខុសច្បាប់ដោយយកលេះថាជិតបោះឆ្នោតសមត្ថកិច្ចមិនហ៊ានចាប់បង្ល្រាប់នោះទេខ្លាចបាត់សន្លឹកឆ្នោះ តែខុសហើយឲតែធ្វើខុសត្រូវតែបង្ក្រាប មិនថាថ្នាក់ណាស័ក្តិប៉ុន្មាននោះទេ។

ហើយសារមួយទៀតសូមឲបងប្អូនដែលមានទ្រាក់ទ័រ ឬ គ្រឿងចក្រ មុននិង ភ្ជួរ រុញ គាស់ កាយ ត្រូវសួររកប័ណ្ណកម្មសិទ្ធិនិងធ្វើចកបាប់ឲបានត្រឹមត្រូវមុននឹងធ្វើ។

ដូចជាកន្លងទៅថ្មីៗនេះ នៅស្រុករវៀង មានករណីចាប់ឃាត់ទ្រាក់ទ័រ ចំនួន ២គ្រឿង និងមនុស្សចំនួន៣នាក់ក្នុងនោះម្ចាស់ដីម្នាក់ដែរ ត្រូវបញ្ជូនខ្លួនទៅតុលា ថែមទៀតផង ៕

ប្រជាពលរដ្ឋមានជំនឿយ៉ាងនិយមលើស្នាដៃក្នុងការបង្ក្រាបឮកន្លងមករបស់ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការខេត្តដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

សូមបញ្ជាក់ផងដែលថា បច្ចុប្បន្នក្រុមដឹកបទល្មើសផលអនុផលព្រៃឈើនៅតែកើតមាន តាមគោយន្តកន្ត្រៃ រថយន្ថសាំយ៉ុង តាមដែលពួកគេអាចធ្វើបានដើម្បីបំភ័ណ្ឌភ្នែកសមត្ថកិច្ច មួយចំណែកធំគឺរថយន្ដធន់ត្រាននេះឯងដឹកសិប្បកម្មកែច្នៃឃើញគួរខ្លាច និងតាមរថយន្ដសាំយ៉ុងកាល់ដល់ដំបូលតែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here