ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ប្រគល់ប័ណ្ណសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ដែលបានរួមចំណែក ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

0
68


កំពង់ចាម​:​ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូអមដំណើរ បានអញ្ជើញប្រគល់ប័ណ្ណសរសើរ របស់រាជរដ្ឋាភិបាល កម្ពុជាជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត ចំនួន ៨ ដែលបានរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ដែលពិធីនេះធ្វើឡើងនារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៣ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ។
ឯកឧត្តមវិជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពីមួយឆ្នាំទៅមួយឆ្នាំ ខិតខំសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យមានសន្តិភាព ស្ថិរភាពនយោបាយ ភាពសុខដុមរមនា និងការអភិវឌ្ឍសង្គមជាតិ ឱ្យរីកចម្រើនឡើង ធ្វើឱ្យប្រជាជនកម្ពុជា កាន់តែមានឱកាសក្នុងការស្វែងរកការងារ និងក្នុងការបង្កើនប្រាក់ចំណូលបានកាន់តែប្រសើរជាងមុន ។ ចំណែកមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៏ជន កម្មករ និយោជិតក្នុងប្រព័ន្ធទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន ព្រមទាំង ទទួលបាននូវអត្ថប្រយោជន៍បន្ថែមទៀត ពីគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលបន្ថែមលើការអនុវត្តមូលនិធិសមធម៌សុខាភិបាល ដែលមានស្រាប់ ការអនុវត្តគោលនយោបាយ គាំពារសង្គមនេះ បានជួយដល់បង-ប្អូនស្រ្តីជាមន្ត្រីរាជការ កម្មការនី ទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការថែទាំសុខភាពការពិនិត្យ ការព្យាបាលជម្ងឺ និងរបបឧបត្ថម្ភមាតុភាពថែមទៀត ហើយនៅបន្តអោយមានប្រាក់ឧបត្ថម្ភ បន្ថែមសំរាប់ស្ត្រីសម្រាលកូន និង កុមារអាយុក្រោម ២ ឆ្នាំ ផងដែរ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានយកឱកាសនោះ សម្តែងនូវការកោតសរសើរចំពោះមន្ត្រីសុខាភិបាលទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង និយាយដោយឡែក និងប្រជាពលរដ្ឋទូទាំងប្រទេស និយាយជារួម ដែលបានចូលរួមសហការក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំង ធានាបាននូវការផ្តល់សេវាសុខភាពជាសារវន្ត ទោះបីជាខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង និងទូទាំងប្រទេស បានរងនូវផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងទាំងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ
កម្ពុជា ជាពិសេស ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច កំណើននិងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here